ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកហាក់មានភាពរឹងស្ទះតិចតួចក្នុងពេលនេះ លោកអ្នក មិនគួរធ្វើការងារធំដុំពេកទេ សូមកំណត់ការងារឲ្យបានសមល្មមនឹងកំលាំងរបស់ខ្លួន។ លោកអ្នកអាចទទួលរងឥទ្ធិពលខាងក្រៅច្រើន ដូច្នេះសូមកំណត់ការទទួលយកពត៌មាន បើ មិនដូច្នេះទេលោកអ្នកអាចមានការលំបាកខ្លាំង។ ក្រៅពីនេះ រាល់ទំនាក់ទំនងគួរតែស្ថិតក្នុង ទម្រង់តូចចង្អៀត ធ្វើយ៉ាងណារក្សាគម្លាតពីការជួបជុំ ពីព្រោះការពិភាក្សារឿងរ៉ាងច្រើនជា ប្រភពនៃបញ្ហា។ ក្នុងនោះសូមកុំទាន់សម្រេចទទួលយកការផ្តល់ជូនទាក់ទងនឹងរឿងលុយ កាក់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូន និងទទួលការគាំទ្រណាស់។ លោកអ្នកអាចសម្រេចដាក់ចេញការងារថ្មី ឬបន្តការងារដែលកំពុងអនុវត្តប្រកបដោយភាពជោគជ័យគួរជាទីកត់សម្គាល់។ ប៉ុន្តែក្នុងពេលនេះ អ្នកមិនអាចធ្វើ ការអនុវត្តដោយមិនបានប្រើប្រាស់គម្រោងផែនការដែលបានរៀបចំគ្រោងទុកនោះទេ។ ជម្លោះ ភាពរកាំរកូស និងមតិរិះគន់ខ្លះអាចកើតមានដោយយថាហេតុ ដូច្នេះសូមរក្សាពាក្យ សំដី ពិសេសបំផុតនៅរវាងពេលព្រឹកគួរកំណត់កិច្ចទំនាក់ទំនង។ ប្រសិនបើអ្នកត្រូវធ្វើ ដំណើរចាកចេញ គួរជ្រើសពេលព្រឹក។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានភាពចម្រើនរុងរឿងណាស់។ អ្នកអាចធ្វើឲ្យមនុស្សនៅជុំវិញខ្លួន យល់ពីអ្នកបានពេញបរិបូរណ៍ ដូច្នេះការយល់ច្រលំមិនងាយកើតឡើងនោះទេ។ ផ្ទុយទៅវិញ វាអាស្រ័យលើលោកអ្នកថា ត្រូវសម្រប ឬឆ្លើយតបទៅនឹងស្ថានភាពយ៉ាងដូចម្តេចឲ្យកាន់តែប្រសើរ។ ក្នុងនោះសូម ចងចាំថាភាពស្មោះត្រង់ និងទឹកចិត្តល្អ បង្កើនទំនាក់ទំនង និងសម្រួលដំណើរការការងារ របស់អ្នកទ្វេរដង។  ផ្ទុយទៅវិញ សូមលោកអ្នកប្រុងប្រយ័ត្នដំណើរចាកចេញទៅទិសបច្ចឹម។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានដំណើរការល្អសម្រាប់ការ ចរចា ពិភាក្សា និងការចុះហត្ថលេខា។ គ្មានកំហុសដោយអចេតនាណាមួយនឹងមករំខាន ផ្លូវទៅកាន់គោលដៅរបស់អ្នកបានទេ។ លោកអ្នកក៏អាចសម្រេចធ្វើការងារដែលប៉ង ប្រាថ្នា ហើយផលដែលទទួលបានគឺជាទីមោទន។ លើសពីនេះដំណឹងល្អ ឬឳកាសទទួលបានតំណែងការងារ និងទ្រព្យសំណាងកំពុងមានភាពវិជ្ជមានខ្លាំង។ ក្រៅពីនេះ លោកអ្នកទទួល បានអំណោយផលក្នុងការយល់ដឹងពីស្ថានភាពជុំវិញខ្លួន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ និងភារកិច្ចការងាររបស់ អ្នកមានភាពចម្រើនលូតលាស់។ លោកអ្នកមានមនុស្សនៅជុំវិញខ្លួនស្រលាញ់រាប់អាន និង ជួយជ្រោមជ្រែងការងាររបស់អ្នកខ្លាំង។ ក្នុងនោះ ប្រសិនបើអ្នកមានលទ្ធភាពចំណាយលុយ កាក់នៅពេលនេះ គឺផលចំណេញនឹងទទួលបានច្រើន។ ក្រៅពីនេះ ការងាររបស់អ្នកកំពុង មានស្ថានភាពល្អ ដូច្នេះគួរប្រើប្រាស់ពេលវេលាបន្ថែមដើម្បីគិតគូរគម្រោងផែនការអនា គត។ ដោយឡែក សូមកុំផ្តោតការយកចិត្តទុកដាក់ទៅលើកំហុសពីអតីតកាល ការផ្សារភ្ជាប់ ជាមួយរឿងរ៉ាវដែលគ្មានប្រយោជន៍ ធ្វើឲ្យអ្នកពិបាកក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់គួរឲ្យកត់សម្គាល់។ ប៉ុន្តែសូមសន្សំសំចៃពេលវេលា ពីព្រោះពេលវេលា និងទំហំការងាររបស់អ្នកប្រហែលជាមិនសក្តិសមនឹងគ្នានោះទេ។ ថ្ងៃនេះ អ្នកអាចជួបបញ្ហាខ្លះទាក់ទងនឹងឯកសារ ឬពត៌មាន ដូច្នេះការបាត់បង់ទិន្នន័យ។ ចំពោះការ ផ្តល់ជូននានា គួរតែពិនិត្យពិច័យជាមុនឲ្យបានច្រើនដង ជៀសវាងកំហុសដែលពិបាកដោះ ស្រាយ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានសំណាងល្អក្នុងអាជីពការងារ។ លោកអ្នកទទួលបានការទទួលស្គាល់ពីថ្នាក់លើ និងពីសំណាក់មនុស្សនៅក្នុងក្រុម កាងារ ក៏ដូចជាដៃគូពាណិជ្ជកម្ម។ អ្នកក៏អាចក្លាយជាមេដឹកនាំក្រុម ប្រកបដោយភាពជឿ ជាក់ និងការជ្រោមជ្រែងខ្លាំងពីមនុស្សក្រោមបង្គាប់។ សូមកុំមានភាពស្ទាក់ស្ទើរចំពោះការ ងារដែលខ្លួនប៉ងប្រាថ្នា។ ចំពោះទំនាក់ទំនងនានាក្នុងថ្ងៃនេះល្អប្រសើរណាស់ ទន្ទឹមនឹងនេះ ទំនាក់ទំនងផ្ទាល់ខ្លួនក៏មានភាពល្អូកល្អឺនណាស់ដែរ។ ថ្ងៃនេះប្រសិនបើអ្នកសម្រេចចិត្តបោះទុនទទួលបានផលល្អ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីក្នុងថ្ងៃនេះមានភាពរអាក់រអួល បន្តិច។ ដូច្នេះមិនគួរចាប់យកការងារធំពេកទេ ការងារក្នុងទំហំតូចអាចជួយសម្រួលភាព មមាញឹក និងបញ្ចៀសបញ្ហាបានច្រើន។ ទន្ទឹមនឹងនេះ លោកអ្នកអាចពិបាកក្នុងការដោះ ស្រាយបញ្ហាខ្លះៗ ដូច្នេះគួរសុំការពិភាក្សា ឬជំនួយជាគំនិតប្រសិនបើអ្នកជាប់គាំងពិបាក ដោះស្រាយ។ ធ្វើយ៉ាងណាកុំមើលងាយស្ថានការណ៍ ឬប្រថុយប្រថាន។ ស្របពេលនឹងភាព អវិជ្ជមានខ្លះក្នុងថ្ងៃនេះ អ្នកអាចបង្ហាញគោលគំនិតខ្លួនបានដោយសេរី។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកអាចរំពឹងថាទទួលបានដំណឹងដែលខ្លួន បានរងចាំជាយូរណាស់មកហើយ។ លាភសំណាង និងឳកាសល្អៗក្នុងការងារអាចនឹងទទួល បាននៅចុងបញ្ចប់នៃការងារល្ងាចនេះ។ លោកអ្នកក៏អាចធ្វើការផ្លាស់ប្តូរស្ថានភាពការងារ តាមបំណង ដូច្នេះមិនគួរមានការស្ទាក់ស្ទើរនោះទេ។ ថ្ងៃនេះប្រសិនបើអ្នកមានលទ្ធភាពបើកអាជីវកម្មថ្មី សង់ផ្ទះសំបែង បើកសម្ពោធហាង និងប្រារព្វពិធីមង្គល នោះនឹងជួបតែភាព ចម្រើនរុងរឿង ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញច្រើន។ អតិថិជន និងដៃគូពាណិជ្ជកម្មហាក់មានភាពជឿជាក់ និងគាំទ្រផលិត ផលអ្នកណាស់។ ទន្ទឹមនឹងនេះ លោកអ្នកទទួលបានអំណោយផលសម្រាប់គំនិត និងវិធីសាស្រ្តយ៉ាងវិជ្ជមានសម្រាប់អាជីព ដូច្នេះភាពរីកចម្រើនប្រាកដនៅលើផ្លូវរបស់អ្នក។ ផ្ទុយទៅវិញ សូមកុំធ្វើឲ្យមានការភ្ញាក់ផ្អើល ការអបអរសាទរទាំងឡាយនៅពេលនេះមិនទាន់ សមស្របទៅឡើយទេ។ ផ្ទុយទៅវិញ សូមរកពេលវេលាសម្រាកខ្លះ ទើបល្អដល់សុខភាព រាងកាយ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ ហើយស្ថិតក្នុងចំណុចច្បាស់លាស់។ លោកអ្នកអាចដំណើរការការងារទៅតាមការ គ្រោងទុកនៅពេលនេះ។ ឧបស័គ្គនានាហាក់គ្មានឥទ្ធិពលបំផ្លាញផែនការរបស់អ្នកបានទេ។ បើទោះបីជាយ៉ាងនេះក្តី ពាក្យសំដី និងអាកប្បកិរិយារបស់អ្នកមានឥទ្ធិពលលើទិន្នផល សម្រេចក្នុងថ្ងៃនេះ។ សូមមានចិត្តអនុគ្រោះ មានភាពអត់ធ្មត់ និងរក្សាទំនាក់ទំនងតូចធំ ប្រសិនបើអ្នកចង់បានអំណោយផលកាន់តែប្រសើរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរ និងអាជីវកម្មដំណើរការទៅដោយភាពល្អប្រសើរ។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការផ្លាស់ប្តូរ និងការចាកចេញ ពីស្ថានភាពចាស់ៗដែលមិនល្អទាំងឡាយ។ វាគ្មានហេតុផលណាមួយឲ្យអ្នកទ្រាំនោះទេ ពីព្រោះឳកាសល្អៗមានច្រើននៅខាងក្រៅ ហើយក៏សុទ្ធជាឳកាសដែលមានស្ថេរភាពផង។  ក្រៅពីនេះ សូមលោកអ្នកប្រុងប្រយ័ត្នក្រែងមានការបោកបញ្ឆោតពីមនុស្សនៅក្បែរខ្លួន។ ប៉ុន្តែក៏មិនមានហេតុផលណាមួយឲ្យអ្នកត្រូវសង្ស័យច្រើននោះទេ។ 

ចំណាំ៖

ឆ្នាំទាំង៤ ថោះ មមី វក រកា រាសីឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកទទួលបានផលចម្រើន លូតលាស់ ចំណែកលាភសក្ការៈ និងមុខតំណែងក៏នឹងកើតឡើងផងដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner