អប្សរាព្រឹកនេះ ២៤ មករា ២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

C6     ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៣  ខែមករា ឆ្នាំ២០២២ ម្សិលមិញ បានបញ្ជាក់ថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ  ក្នុងរយៈពេល១៩ថ្ងៃជាប់គ្នា ពោលចាប់ពីតាំងពីថ្ងៃទី៥ ខែមករា      មក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩នោះទេ    ខណៈដែលថ្ងៃទី២៣  ខែមករា ក្រសួងរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន២៦នាក់  ក្នុងនោះករណីនាំចូលចំនួន៥នាក់ និងឆ្លងក្នុងសហគមន៍២១នាក់, អ្នកជំងឺចំនួន១៨នាក់ជាសះស្បើយ។  គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិ   បាល  កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២១,០២៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,២១៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕ អានផ្ទាល់ (ដោយ៖សេឌី)ចប់

V1      សិស្សនិទ្ទេស A ចំនួន ២៦នាក់ នៅខេត្តស្វាយរៀង ទទួលបានម៉ូតូមួយគ្រឿង ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៕…អានផ្ទាល់

C8     រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី ជួបសំណេះសំណាល និងចែករង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រលងជាប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ៕…អានផ្ទាល់ (ដោយ៖ម៉េង គាង)

C1     ឯកឧត្តម វេង សាខុន លើកឡើងថា ការបង្កើតភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺពិតជាឆ្លើយតបតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ក្នុងគោលបំណងដើម្បីជំរុញ និងលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្លែតាមស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…

BH3   ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋ នៅខេត្តកែប ដោយឥតគិតថ្លៃ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក អួង វ៉ឹង)BH1  អភិបាលរាជធានីភ្នំពេញ រំលឹកមន្ត្រីមូលដ្ឋាន ឱ្យបន្តពង្រឹងការងារ ការអភិវឌ្ឍន៏មូលដ្ឋាន ក៏ដូចការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ជាកត្តាចាំបាច់ នៅថ្នាក់មូលដ្ឋាន ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក ហេង សម្បត្តិ លោក ថេត វិចិត្រ)

BH4   អាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំ សហភាពសហព័ន្ធ យុវជនកម្ពុជា ស.ស.យ.ក ជួបសំណេះសំណាលជាមួយ គណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធ សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តកំពត ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក សារិន)

BH2   លោកជំទាវ ម៉ែន នារីសោភ័គ អញ្ជើញកិច្ចប្រជុំពិភាក្សា ជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត និងខេតត្តកែប ស្តីពី «ផែនការអភិវឌ្ឍសាខា តាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា» ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក គ្រី សម្បត្តិ)

វគ្គទី២៖

C5     ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ អញ្ជើញបិទសិក្ខាសាលា ស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥៕…អានផ្ទាល់ (ដោយ៖អ៊ិត រ៉ាវុធ)

C7     កូនឈើចម្រុះ ១៥០០ដើម ត្រូវបានរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីគ្រប់ស្ថាប័នចុះដាំនៅតាមព្រំប្រទល់ដីព្រៃលិចទឹក ជាប់និងបឹងទន្លេសាបក្នុងភូមិសាស្ត្រឃុំប្រាសាទ និងឃុំប្រាសាទ ជាលើកទី៥៕…អានផ្ទាល់ (ដោយ៖ឃិន គន្ធា)BT2         កាកបាទក្រហមកម្ពុជា  ចុះអប់រំផ្សព្វផ្សាយស្តីពី «សារប្រយោជន៍នៃការយល់ដឹង ពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា ទារក និងកុមារ៕…អានផ្ទាល់

V2      ឯកឧត្តម គឹម វណ្ណា លើកឡើងថា គណបក្សប្រជាជនកម្ពុជា ដឹកនាំសង្គមជាតិឱ្យមានស្ថេរភាព សុខសន្តិភាពរឹងមាំ មានការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ៕…អានផ្ទាល់

C4     គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ប្រជុំផ្សព្វផ្សាយនូវសេចក្តីសម្រេចសន្និបាតគណៈកម្មាធិការ កណ្តាលលើកទី៤៣ អាណត្តិទី៥ របស់គណបក្ស ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

C9     ឯកឧត្ដមសោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សខេត្ត ចុះឧបត្ថម្ភអំណោយជូនប្រជាពលរដ្ឋក្រីក្រ នៅឃុំបន្ទាយស្ទោង៕…លោក ប៊ុន រដ្ឋា…ឃ្លីប…

C10    ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងចែកអំណោយប្រជាពលរដ្ឋ ចំនួន២៩០គ្រួសារនៅ ក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង៕…អានផ្ទាល់ (ដោយ៖សុខ គឹមសៀន)

C3     អភិបាលស្រុកថ្មគោល បាននាំយកថវិកា និងអំណោយរបស់អភិបាលខេត្តបាត់ដំបង និងសប្បុរសជន ជួយដល់ក្មេងស្រីកំព្រា រស់នៅជាមួយជីដូនក្រីក្រ ហើយបានបោះបង់ការសិក្សា ឲ្យវិលត្រឡប់ចូលរៀនឡើងវិញ ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

BT1    លោកថុន បូរ៉ា គូសបញ្ជាក់ថា តំបន់អភិវឌ្ឍថ្មី ទីក្រុងពាណិជ្ជកម្មភ្នំតូច បាននឹងកំពុងបានកំពុងលេចរូបរាង ហ៊ុព័ទ្ធទៅដោយឧស្សាហកម្មធំៗ ជាតំបន់ត្រីកោណសេដ្ឋកិច្ចពិសេស មុំ៣ធំៗ៕…អានផ្ទាល់

C2     នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន បានថ្លែងថា«រៀនឲ្យចេះ មិនមែនរៀនឲ្យចប់» «គុណភាព មិនអាចសម្របសម្រួលបានឡើយ» ។…លោក ដេង ម៉ាវិន …ឃ្លីប…

BH5   រដ្ឋបាលខេត្តកោះកុង បានទទួលសម្ភារបិរក្ខាពេទ្យ ពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ៕ …អានផ្ទាល់…

BH6   អតីតសមាជិក អតីតគណបក្សសង្គ្រាះជាតិ ជាង៣០០នាក់ ចូលមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជានៅខេត្តតាកែវ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក សារ៉ា វី)

វគ្គទី៣៖

G1     បាតុករ​នៅ​បារាំង​ ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប័​ណ្ណវ៉ាក់សាំងកូវីដ​​៕…អានផ្ទាល់

G2     ស្ថានទូត​អាមេរិក​ប្រចាំ​អ៊ុយក្រែន​ «ស្នើ​ការ​ដក​បុគ្គលិក» ខណៈ​ព្រួយ​បារម្ភ​អំពី​ការ​ផ្ទុះ​សង្គ្រាម​​៕…អានផ្ទាល់

G3     អាមេរិក​និង​រុស្ស៊ី​គ្រោងពិភាក្សា​​រឿង​​អ៊ុយក្រែន​បន្ថែម​ទៀត​បន្ទាប់​ពី​កិច្ច​ប្រជុំ Blinken-Lavrov​​៕…អានផ្ទាល់

G4     កីឡា​អូឡាំពិក​រដូវ​រងា​ក្រុង​ប៉េកាំង​ បង្ក​បញ្ហា​ប្រឈម​ចំពោះ​គោល​នយោបាយ​សូន្យ​កូវីដ​របស់​ចិន​​​៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R122   សាលពិព័ណ៌សន្តិភាពកម្ពុជាទីកន្លែងផ្សព្ធផ្សាយប្រវត្តិសាស្រ្តប្រទេសកម្ពុជាបែបវិជ្ជមាន

MC: កម្ពុជាបានឆ្លងកាត់ជាច្រើនសម័យកាល។ ប្រវិត្តសាស្រ្តរបស់ប្រទេសកម្ពុជាក៏បានឆ្លងកាត់​ទៅសម័យសង្គ្រាមក៏ដូចជាភាពឈឺចាប់ជាច្រើនផងដែរ។រឿងរ៉ាវទាំងអស់នេះត្រូវបានកត់ត្រា និង បានបង្ហាញនៅតាមសារ:មន្ទី និង សាលពិព័ណ៌នានា។ ដោយឡែកសាលពិព័ណ៌មួយកន្លែង​នៅក្នុងបាត់ដំបង បានបង្កើតឡើងក្នុងការចូលរួមផ្សព្ធផ្សាយពីប្រវិត្តសាស្រ្តបែបវិជ្ជមាន។ ជាបន្តសូមទស្សនាបទយការណ៍ដែលរៀបចំដោយលោក រៀមចំរើន

– ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២៕…អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner