ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងមានចរឹកជាប្រវត្តិសាស្រ្ត ក្នុងការចាប់បដិសន្ធិលទ្ធិប្រជាធិបតេយ្យ តាមបែបវិមជ្ឈការ និងអភិបាលកិច្ចល្អ

សៀមរាប ៖ ឯកឧត្តម ទៀ សុខា ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់សាលាកំរើក មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងមានចរឹកជាប្រវត្តិសាស្រ្ត ក្នុងការចាប់បដិសន្ធិលទ្ធិប្រជាធិបតេយ្យ តាមបែបវិមជ្ឈការ និងអភិបាលកិច្ចល្អ នៅកៀកប្រជាជន ។

ឯកឧត្តម ទៀ សុខា មានប្រសាសន៍បែបនេះ ក្នុងសន្និបាតបូកសរុបលទ្ធផល អនុវត្តកម្មវិធីនយោបាយរបស់គណបក្សអភិវឌ្ឍសង្កាត់២០១៧-២០២២ និងលើកទិសដៅគោលនយោបាយអភិវឌ្ឍសង្កាត់២០២២-២០២៧ សង្កាត់សាលាកំរើក ក្នុងសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ ។

ឯកឧត្តម ទៀ សុខា បន្តថា តាមរយៈសមិទ្ធផលជាប្រវត្តិសាស្រ្ត ជាច្រើនបានបង្ហាញច្បាស់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស បាននិងកំពុងធ្វើដំណើរទៅមុខ ក្នុងជំហរដ៏រឹងមាំ ឆ្ពោះទៅរកអនាគតដ៏ភ្លឺថ្លា ហើយសមិទ្ធផលនេះ បានបង្កើតឲ្យមានសុទិដ្ឋិនិយម និងការរំពឹងទុកកាន់តែខ្ពស់សម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប ទៅថ្ងៃអនាគត ។

អង្គសន្និបាត បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគតផងដែរ ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner