ប្រតិភូ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នាំយកគ្រឿងឧបភោគបរិភោគ និងថរិកា ផ្តល់ជូនលោកស្រី ញ៉ែម ធីតា ដែលទេីបតែសម្រាលកូន

នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ លោក លាង ទិតដ្ឋាន ប្រធាន មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ បានដឹកនាំមន្រ្តីក្រោមឱវាទនៃព័ត៌មានខេត្ត ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ រួម និងថរិកាចំនួន ៨០មុឺនរៀល របស់មាតុភាពទៅផ្តល់ជូនលោកស្រី ញ៉ែម ធីតា អនុប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរព័ត៌មាន ខេត្ត ដែលទេីបតែសម្រាលកូនកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ កន្លងទៅ ។ លោកប្រធានមន្ទីរព័ត៌ខេត្ត ក៏បានផ្តល់ថវិកា ១០មុឺនរៀល បន្ថែមទៀត និងទឹកដោះគោ ចំនួន ៤ឡូ ផងដែរ ។

លោកស្រី ញ៉ែម ធីតា និងក្រុមគ្រួសារ សូមថ្លែងអំណរគុណដល់លោកប្រធាន និងក្រុមការងារទាំងអស់ ដែលយកចិត្តទុកដាក់ក្នុងការចុះសួរសុខទុក្ខនិងផ្ដល់ជាថវិកានេះ សូមជូនពរលោកប្រធាន មន្ទីរ និងក្រុមការងារនៃមន្ទីរព័ត៌មានជួបតែសេចក្តីសុខ និងជោគជ័យគ្រប់ភារកិច្ច ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner