ការប្រកួតបាល់ទាត់ រវាងអនុវិទ្យាល័យមោង និងអនុវិទ្យាល័យធ្លក ដើម្បីសុខភាព និងមិត្តភាព

សៀមរាប ៖ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ ការប្រកួតកីឡាបាល់ទាត់ រវាងអនុវិទ្យាល័យមោង និងអនុវិទ្យាល័យធ្លក ដើម្បីសុខភាពនិងមិត្តភាព នៅអនុវិទ្យាល័យមោង ស្ថិតក្នុងភូមិមោងជើង ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។

កម្មវិធីប្រកួតបាល់ទាត់នេះ ត្រូវបានរៀបចំឡើងនិងឧបត្ថម្ភដោយ លោក ឡុត ញាន អភិបាលរងស្រុកស្រីស្នំ ក្រុមការងារយុវជនខេត្តចុះជួយស្រុកស្រីស្នំ នាយកសាលាអនុវិទ្យាល័យមោង លោក គ្រី វ៉ាន់ស៊ុយ នាយកប្រតិបត្តិក្រុមហ៊ុន NPN លោក សេង ឡុង នាយកសាលាអន្តរជាតិស្មាតឃីត លោក លោកស្រី កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការនិងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ ។

លោក អភិបាលរងស្រុកស្រីស្នំ បានអំពាវនាវដល់បងប្អូនជាម្ចាស់ជំនួយសូមជួយបន្តផ្តល់ការគាំទ្រដល់វិស័យកីឡាក្នុងស្រុកស្រីស្នំយើងនេះក្នុងការប្រកួតក្រោយៗទៀតផង ។ ពិសេសគឺ លោកស្រី ឈន សុគន្ធា ប្រធានក្រុមការងារយុវជនចុះជួយឃុំមោង និងក្រុមការងារយុវជនខេត្តចុះជួយស្រុកស្រីស្នំទាំងអស់ដែលជានិច្ចកាល បងប្អូនតែងតែយកចិត្តទុកដាក់ ក្នុងការស្វះស្វែងរកជំនួយផ្សេងៗ ងើម្បីមកជួយដល់ប្រជាជនក្នុងស្រុកស្រីស្នំយើងនាពេលកន្លងមក រហូតដល់មានការគាំទ្រដល់វិស័យកីឡាថែមទៀត។

សូមជម្រាប់ផងដែរថា ការប្រកួតកីឡាបាល់ទាត់នេះ ដែលអាចប្រព្រឹត្តិទៅបានដោយមានការជួយគាំទ្រនឹងឧបត្ថម្ភ:ជាសម្ភារ:សំលៀកបំពាក់ និងថវិកាបានមកពី ១.លោក សេង ឡុង នាយកសាលាអន្តរជាតិស្មាតឃីតឈុតកីឡាចំនួន១៨ឈុតនិងថវិកា១០ម៉ឺនរៀល។ ២.លោក គ្រី វ៉ាន់ស៊ុយ នាយកប្រតិបត្តិក្រុមហ៊ុន NPN consulting cambodia សំលៀកបំពាក់កីឡា៦៤ឈុត និងថវិកា៨០ម៉ឺនរៀល។ ៣.លោក វន់ វីរះ សំលៀកបំពាក់កីឡា៤ឈុតនិងថវិកា២០ម៉ឺនរៀល ៤.លោកស្រី ឈន សុគន្ធា ទង់ជ័យលាភីចំនួន២និងថវិកា២២ម៉ឺនរៀល។ ៥.លោក សំរិទ្ធ មុន្នី ទឹកសុទ្ធ៥០យួ។ ៦.លោក ពេក ម៉ាញ ៤ម៉ឺនរៀល។ ៧.លោក សឿន ផល្លី ៧ម៉ឺនរៀល។ ៨.លោក សំ វណ្ណះ ទិញទង់ជាតិ១០០និងកំបោ២ការ៉ុង (៩ម៉ឺនរៀល)។ ៩.លោក ដោ វិរុទ្ធ ១០ម៉ឺនរៀល។ ១០.លោកស្រី គឹម យុទ្ធ ១០ម៉ឺនរៀល។ ១១.លោកអ៊ានសុខា ៦ម៉ឺនរៀល។ ១២.លោក ភុំរត្ន័ ៥ម៉ឺន សរុបថវិកាបានចំនួន ១៨៤០០០០រៀល។

ការប្រកួតបាល់ទាត់មិត្តភាព រវាងសិស្សអនុវិទ្យាល័យមោង (ឃុំមោង)និងអនុវិទ្យល័យធ្លក (ឃុំត្រាំសសរ) ក្នុងស្រុកស្រីស្នំនេះ សមាសភាពប្រកួតគឺប្រុស ២គូ និងស្រី ១គូ យើងបែងចែកជា ៦ក្រុម ហើយជាលទ្ធផលខាងបុរសជាប់ជ័យលាភីលេខ១ ទទួលបានថវិកាចំនួន៣០ម៉ឺនរៀល រីឯនារីជាប់ជ័យលាភីលេខ១ ទទួលបាន ៣០ម៉ឺនរៀលស្មើៗគ្នា៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner