នៅខេត្តកំពង់ឆ្នាំង មានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវិដ ១៩ ដូសជំរុញដូសទី៤ PFiZER ជូនដល់កងទ័ព និងគ្រួសារកងទ័ព

អត្ថបទដោយ៖
ធី ដា

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២២ នៅទីបញ្ជាការយោធភូមិភាគពិសេសបានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវិដ១៩ដូសជំរុញដូសទី៤ PFiZER ជូនដល់កងទ័ពនិងគ្រួសារកងទ័ពនៅក្នុងខេត្តកំពង់ឆ្នាំងដើម្បីចូលរួមបង្កាទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍ ។

លោកឧត្តមសេនីយ៍ត្រីន អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដូចជាកងទ័ពនិងគ្រួសារកងទ័ពដែលមកពីទីបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងដូចៗគ្នាថាដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំបញ្ជាការយោធភូមិភាគពិសេសដែលលោកបានយកចិត្តទុកដាក់ដល់កងទ័ពនិងគ្រួសារកងទ័ពទាំងអស់ត្រូវបានទទួលការចាក់វ៉ាក់
សាំងដូសទី៤ ដែលជាដូសជំរុញដើម្បីការការពារនិងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវិដ១៩ហូតផងដែរ ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានធ្វើការផ្តាំផ្ញើរដល់នាយ.
នាយរងបណ្តារការរិយាល័យតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង.កងទ័ព និងគ្រួសារកងទ័ពទាំងអស់សូមចូលរួមការពារនិងទប់ស្កាត់ជម្ងឺកូវ៨ដ១៩តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលកុំអោយមានការឆ្លងរីករាលដាលដល់ខ្លួនយើង គ្រួសារយើងនិងសហគមន៍យើង ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner