មេដឹកនាំអាល្លឺម៉ង់អំពាវនាវអោយសម្ព័ន្ធមិត្តប្រុងប្រយ័ត្ន ចំពោះការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី

 មេដឹកនាំអាល្លឺម៉ង់បានដាស់តឿនដល់សហរដ្ឋអាមេរិក និងអឺរ៉ុបត្រូវគិតគូរអោយបានប្រុងប្រយ័ត្ន នៅពេលពិចារណាដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូធ្វើការឈ្លានពានលើប្រទេសអ៊ុយក្រែន។

ជម្រើសដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់បណ្ដាប្រទេសលោកខាងលិចប្រឆាំងនឹងរុស្ស៊ី ក្នុងករណីទីក្រុងម៉ូស្គូប្រើកម្លាំងយោធាលើអ៊ុយក្រែន ក្នុងនោះរួមមានទាំងការលុបចោលគម្រោងបំពង់ឧស្ម័ន Nord Stream 2 រវាងអាល្លឺម៉ង់ និងរុស្ស៊ី។ ប៉ុន្តែវានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់អឺរ៉ុប ដែលកំពុងប្រឈមមុខនឹងការខ្វះ និងឧស្ម័នឡើងថ្លៃខ្ពស់កប់ពពក។

យ៉ាងណាមិញ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃអាទិត្យម្សិលមិញថា ការប្រុងប្រយ័ត្នក្នុងការចាត់វិធានការឆ្លើយតប… វានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកដែលរំលោភបំពានគោលការណ៍រួម ដែលបានឯកភាពគ្នា… ហើយទន្ទឹមនឹងនេះ យើងក៏ត្រូវតែពិចារណាផងដែរអំពីផលវិបាកចំពោះពួកយើង។ លោក អូឡាហ្វ សូលហ៍ បានសង្កត់ធ្ងន់ថា ច្បាស់ណាស់… រាល់ការចាត់វិធានការឆ្លើយតបនឹងរុស្ស៊ី វាក៏នឹងបង្កផលវិបាកដល់អាល្លឺម៉ង់ផងដែរ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner