ការិយាល័យផលលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់ថ្នាំ និងសម្ភារៈប្រើប្រាស់មួយចំនួនដល់បណ្ដាពេទ្យសត្វស្រុក ក្រុងទាំង៨ ក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ នៅថ្ងៃច័ន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ខែមករា ឆ្នាំ២០២២ នេះ ក្រឹងសំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំងរួមនឹងក្រុមការងារបានរៀបចំពិធីប្រគល់ទទួល ថ្នាំនិងសម្ភារៈពេទ្យសត្វ ក្រោមអធិបតីភាពលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ក្នុងនោះរួមមានថ្នាំវ៉ាក់សាំងដុំពកស្បែក ថ្នាំព្យាបាល និងសម្ភារ: បសុពេទ្យមួយចំនួនប្រគល់ជូនដល់ពេទ្យសត្វក្រុង-ស្រុកទាំង៨ផងដែរ។

នៅក្នុងឱកាសនោះផងដែរលោក ងិន ហ៊ុន ក៏បានសំណេះសំណាលជាមួយមន្រ្តីការិយាល័យ ពេទ្យសត្វក្រុង.ស្រុកទាំង៨ដើម្បី-ពង្រឹងការងារជំនាញដល់មន្ត្រីនៅតាមបណ្តាក្រុង.ស្រុកអោយកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្នុងនោះលោក ងិន ហ៊ុន ក៏សូមផ្ដាំផ្ញើដល់ក្រុមការងារមន្ត្រីជំនាញទាំងអស់នៅតាមបណ្ដាក្រុងស្រុកត្រូវយកចិត្តទុកដាក់នឹងចុះផ្សព្វផ្សាយនិងយកព័ត៌មានឲ្យបានច្បាស់លាស់អំពីបញ្ហាសត្វឈឺនៅតាមមូលដ្ឋានរបស់បងប្អូនប្រជា
ពលរដ្ឋដើម្បីរាយការណ៍បន្ទាន់មកការិយាល័យនិងមន្ទីរ ដើម្បីចាត់កម្លាំងជំនាញចុះព្យាបាលជូនដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ជាចុងក្រោយលោកងិនហ៊ុន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់មន្ត្រីជំនាញទាំងអស់ដែលបានខិតខំធ្វើការងារកន្លងមកបានល្អប្រសើរនិងសូមជូនពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លាតឃ្លាឡើយនិងទទួលជោគជ័យគ្រប់ភារកិច្ច៕សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner