គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងចែកអំណោយនិងប័ណ្ណសរសើរជូនដល់សិស្សប្រឡង ជាប់សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិនិងសិ ស្សពូកែផ្នែកគណិតវិទ្យានៅវិទ្យាល័យព្រះបាទសុរាម្រឹត

កំពង់ឆ្នាំង ៖ សិស្សានុសិស្សវិទ្យាល័យព្រះបាទសុរាម្រឹតចំនួន ២៣នាក់ជាសិស្សពូកែឡងជាប់សញ្ញាប័ត្រមធ្យម សិក្សាទុតិយភូមិ និងសិស្សពូកែប្រឡងជាប់ផ្នែកគណិតវិទ្យាអង្គរ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានទទួលអំណោយនិងប័ណ្ណសរសើរ ពីលោក ជំទាវ ប៊ន សុភី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមស៊ុនសុវណ្ណរិទ្ធិ ប្រធានគណបក្ស ខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ឆ្នាំង ។

លោក យិន សាវ៉េន ប្រធានគណៈ បក្សប្រជាជនក្រុងកំពង់ឆ្នាំងនៅក្នុងពិធីនេះបានអានរបាយការណ៍ឲ្យដឹ ងថា លទ្ធផលនៃការប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិ ក្សា ២០២០ – ២០ ២១ នៅក្នុងវិទ្យាល័យព្រះបាទសុរាម្រឹត មានបេក្ខជនមកប្រឡងសរុប ចំនួន ៤៦២នាក់ ស្រី ២៥៨នាក់ ជាលទ្ធ ផល ប្រឡងជាប់ចំនួន២៧៣ នាក់ ស្រី ១៦០ នាក់ស្មើនិង ៥៩ ,១០ % ក្នុងនោះនិទ្ទេស A ៧នាក់ស្រី ៣ នាក់ B ចំនួន ២៤ នាក់ស្រី ១៣ នាក់ C ៣៦នាក់ ស្រី២៤ នា ក់ , D ចំនួន ៨០នាក់ ស្រី ៥៣នាក់និង E ចំនួន ១២៦ នាក់ ស្រី៧១ នាក់ ។

ដោយឡែកសិស្សពូកែប្រលងជាប់គណិតវិទ្យាអង្គរ សម័យប្រឡងថ្ងៃទី១៥ ខែមករាឆ្នាំ២០២២ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ជាលទ្ធផលទទួលបានមេដៃប្រាក់ចំនួន៦នាក់និងមេដៃសំរឹទ្ធចំនួន ១១នាក់ ។

លោកជំទាវ ប៊ន សុភី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុនសុវណ្ណរិទ្ធិប្រធានគណបក្សខេត្តនិងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តបានមានប្រសាសន៍ថា ប្អូនៗក្នុង នាមជាសិស្សានុសិស្សនិងជាយុវជនត្រូវកសាងខ្លួនឱ្យក្លាយជាកូនល្អស្ដាប់ពុកម៉ែ និងជាសិស្សពូកែត្រូវស្ដាប់គ្រូ ។ ដោយត្រូវខិតខំហាត់ពត់លត់ដំព្យាយាមតស៊ូរៀនសូត្រទើបមានអនាគតល្អ ដែលអាចក្លាយជាថ្នាក់ ដឹកនាំនានា ក្នុងស្ថាប័នជាតិដើម្បីជួយកសាងនិងអភិវឌ្ឍន៍ប្រទេស ជាតិលើគ្រប់វិស័យ ។ ទន្ទឹមនេះដែរប្អូនៗត្រូវចូលរួមទាំងអស់គ្នាក្នុងការ គោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិ ភាព និងជៀសឲ្យឆ្ងាយពីគ្រឿងញៀ ន កុំប្រព្រឹត្តនូវអំពើខុសច្បាប់នានាដែលនាំឲ្យខូចអនាគតរបស់ខ្លួន ។ ហើយត្រូវចូលរួមផ្សព្វផ្សាយប្អូនប្អូននៅក្នុងក្រុមគ្រួសារនិងនៅក្នុងមូល ដ្ឋានឲ្យចូលរួមចាក់វ៉ាក់សាំការពារជំងឺកូវីដ១៩ ឲ្យបានទាំងអស់គ្នា ។

ដោយឡែកអំណោយរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណបក្ស ប្រជាជនខេត្តកំពង់ឆ្នាំង និងជាប្រធា នក្រុមការងារយុវជនគណបក្សខេត្តជូនដល់សិស្សវិទ្យាល័យសុរាម្រឹតរួមមានសៅវភៅចំនួន២៧០០ក្បាល បានជូនដល់ សិស្សនិទ្ទេសA និងសិស្សទទួលបានមេដៃប្រាក់ ទទួលបានថវិកាចំនួន ១៥ ម៉ឺនរៀលសៀវ ភៅ ១០ ក្បាល និងប័ណ្ណសរ សើរ១ ច្បាប់ផងដែរ។ ចំណែកសិស្សទទួលបា នមេដៃសំរឹទ្ធ ទទួលបានថវិកាចំនួន ១១ ម៉ឺនរៀល និងសៀវ ភៅ ១០ ក្បាលផងដែរ ៕សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner