កម្ពុជាខិតខំប្រឹងប្រែង កាត់បន្ថយផលប៉ះពាល់ជំងឺកូវី-១៩ មកលើប្រព័ន្ធអប់រំ

រាជធានីភ្នំពេញ៖ ទិវាអប់រំអន្តរជាតិ ឆ្នាំ២០២២ ត្រូវបានប្រារព្ធឡើងតាមរយៈប្រព័ន្ធអនឡាញ ក្រោមប្រធានបទ “Changing Course, Transforming Education” ដែលជាវេទិកាសម្រាប់បង្ហាញពីការផ្លាស់ប្ដូរដ៏សំខាន់បំផុត ដើម្បីស្វែងយល់ពីសិទិ្ធជាមូលដ្ឋានរបស់មនុស្សគ្រប់រូប ក្នុងការអប់រំ និងកសាងអនាគតប្រកបដោយនិរន្តភាព បរិយាបន្ន និងសន្ដិភាព។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានចែករំលែកផែនការយុទ្ធសាស្ត្រមួយចំនួនដែលកម្ពុជាបានដាក់ចេញ ដើម្បីពង្រឹងប្រព័ន្ធអប់រំជាតិ។ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាបានខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើប្រព័ន្ធអប់រំ ដោយបានផ្លាស់ប្តូរវិធីសាស្ត្រនៃការសិក្សាទៅជាការសិក្សាបែបចំរុះ។ មិនតែប៉ុណ្ណោះ កម្ពុជាក៏បានយកចិត្តទុកលើកំណែទម្រង់សាលារៀន កម្មវិធីសិក្សា និងឯកសារអប់រំផ្សេងៗ ដើម្បីធ្វើឲ្យគុណភាពអប់រំក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ មានភាពល្អប្រសើរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងបន្ថែមថា លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹង និងអភិវឌ្ឍវិស័យអប់រំ។

ទិវាអប់រំអន្តរជាតិ ឆ្នាំ២០២២ នេះត្រូវបានរៀបចំឡើងដោយ ការិយាល័យសហប្រតិបត្តិការអន្តជាតិ (ICO) របស់នាយកដ្ឋានអប់រំ នៃប្រទេសហ្វីលីពីន និងមានការចូលរួមពីរដ្ឋមន្ត្រីអប់រំមកពីប្រទេសមួយចំនួន រួមទាំងភាគីពាក់ព័ន្ធក្នុងវិស័យអប់រំជាច្រើនទៀត ។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner