អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់៣៥៥លាន២១ម៉ឺននាក់ ក្នុងនោះស្លាប់៥លាន៦២ម៉ឺននាក់ និងជាសះស្បើយ២៨២លាន១១ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣៥៥លាន២១ម៉ឺន៦ពាន់៩៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៦២ម៉ឺន២ពាន់៩២២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៨២លាន១១ម៉ឺន៤ពាន់៩៣៣នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៧២លាន៩៥ម៉ឺន៨ពាន់៦៩០នាក់ ស្លាប់ចំនួន៨៩ម៉ឺន១ពាន់៥៩៥នាក់ និងជាសះស្បើយចំនួន៤៤លាន៨២ម៉ឺន៨ពាន់៩៥៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៩លាន៧៩ម៉ឺន៩ពាន់២០២នាក់ ស្លាប់៤៩ម៉ឺន៤៦២នាក់ និងជាសះស្បើយ៣៧លាន៧ម៉ឺន១ពាន់៨៩៨នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២៤លាន១៣ម៉ឺន៤ពាន់៩៤៦នាក់ ស្លាប់ចំនួន៦២ម៉ឺន៣ពាន់៤១២នាក់ និងជាសះស្បើយ២១លាន៨៥ម៉ឺន១ពាន់៩២២នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner