សហរដ្ឋអាមេរិក​បញ្ជា​អោយ​ទាហាន ៨.៥០០នាក់​ប្រុង​ជើងការ​ខ្ពស់ ​ចំ​ពេលមានភាពតានតឹងនៅ​អ៊ុ​យក្រែន

វ៉ាស៊ីនតោន៖យោធា​អាមេរិកបានបញ្ជាអោយកងទ័ព ៨ពាន់៥រយនាក់​ប្រុង​ជើង​ការ​ខ្ពស់​​សម្រាប់​លទ្ធភាព​ដាក់ពង្រាយ​ទៅកាន់​អឺរ៉ុប ​ដែល​ជា​ផ្នែក​មួយ​នៃ​កងកម្លាំង​ឆ្លើយតប​របស់​អង្គការ​ណា​តូ ​ចំពេល​មាន​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ថា​ រុស្ស៊ី​អាច​នឹង​ធ្វើ​ចំណាត់ការ​យោធា​ឆាប់ៗ​នេះ​លើ​អ៊ុ​យក្រែន​។

អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក ច​ន ឃឺ​ប៊ី ​និយាយថា កងទ័ព​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ប្រមាណ ៨ពាន់៥រយនាក់​កំពុង​ត្រូវបាន​ដាក់​ឱ្យ​ប្រុង​ជើងការ​ខ្ពស់ សម្រាប់​លទ្ធភាព​ដាក់ពង្រាយ​មិន​​មែន​ទៅកាន់​អ៊ុយ​ក្រែនទេ ប៉ុន្តែ​ទៅ​កាន់​ទឹកដី​របស់​អង្គការ​ណា​តូ​នៅ​អឺរ៉ុប​ខាងកើត ជា​ផ្នែក​មួយ​នៃ​កងកម្លាំង​សម្ព័ន្ធ​មិត្ត ដែល​នេះ​មានន័យថា ​ជា​សញ្ញា​នៃ​ការប្តេជ្ញាចិត្ត​រួម​មួយ​ដើម្បី​ទប់ស្កាត់​ការ​ឈ្លាន​​ពាន​ខ្លាំង​ឡើង​របស់រុស្ស៊ី។​ ប៉ុន្តែលោក ឃឺប៊ី បានសង្កត់ធ្ងន់ថា លោក អូស្ទីន ក៏ចង់បានចំនួនទាហានដែលមិនបានបញ្ជាក់ ដើម្បីត្រៀមខ្លួនសម្រាប់ឧបទ្ទវហេតុផ្សេងទៀតផងដែរ។ លោក ឃឺប៊ី បានប្រាប់សន្និសីទសារព័ត៌មានមួយថា អ្វីដែលកំពុងកើតឡើងនៅពេលនេះ គឺធ្វើឱ្យពួកគេត្រៀមខ្លួនជាស្រេចនៅលើខ្សែបន្ទាត់ខ្លីមួយ។

ទោះបីជាយ៉ាងណា ​រុស្ស៊ីបាន​បដិសេធថា ​ខ្លួន​មិន​បាន​រៀបចំ​ផែនការ​ឈ្លានពាន​នោះទេ​ ហើយថា ការចោទប្រកាន់​របស់​លោក​ខាងលិច​គ្រាន់តែ​ជា​ការបិទបាំង​ ចំពោះ​ការ​បង្កហេតុ​ដែល​បានគ្រោង​ទុក​របស់​អង្គការណា​តូ​ប៉ុណ្ណោះ​៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner