TikTok ជួលបុគ្គលមានឥទ្ធិពលក្នុងបណ្ដាញសង្គមដើម្បីបង្កើនប្រជាប្រិយភាពវេទិការខ្លួននៅក្នុងប្រទេសជប៉ុន

ប្រតិបត្តិក​រ​កម្មវិធីចែករំលែកវីដេអូដ៏ពេញនិ​យ​ម TikTok នៅជប៉ុន​ ត្រូវបានគេរកឃើ​ញ​ថាបាន​​ជួលបុគ្គល​មាន​ឥទ្ធិពលក្នុងបណ្ដាញ​​សង្គម​ (​ influencers) បង្ហោះ​វីដេអូ​នៅ​លើបណ្ដាញសង្គម​ Twi​tter ដោយមិនជូនដំ​ណឹ​ង​ដ​ល់​ទស្សនិកជនថា​ វា​ជា​​មាតិ​កា​​ឧ​ប​ត្ថម្ភ​គឹ​ ជាការអនុវត្ត​​បំពានច្បាប់ឧស្សាហកម្មប្រឆាំងនឹងទីផ្សា​រលួច​លាក់​​។​

អ្នក​គ្រ​ប់គ្រ​ងប្រចាំ​នៅការិយាល័យរបស់តូក្យូរបស់ក្រមហ៊ុន​កណ្ដាល​ ​TikTok ByteDance បានប្រាប់ សារព័ត៌មាន​ Nikkei កាលពីថ្ងៃ ច័ន្ទ ថា ការ​ជួលបុគ្គល​មាន​ឥទ្ធិពលក្នុងបណ្ដាញ​​សង្គម​ (influencers)​គឺ​ក្នុង​​គោលបំណងផ្សព្វផ្សាយមាតិកា TikTok ប៉ុណ្ណោះ​។  អង្គ​ភាព​នេះ បាននិយាយថា ការរៀបចំនេះ​ បានចាប់ផ្តើមប្រហែល ២​ ឆ្នាំ​មុន ហើយបានបញ្ឈប់នៅចុងឆ្នាំ ២០២១​។

អ្នកគ្រប់គ្រង​របស់ ByteDance ជប៉ុន​នឹងផ្តល់កិច្ចសន្យាដល់​ influencers ដែល​គួប​ផ្សំ​ជាមួយ​នឹង​សំណង​ជំនឿ​ចិត្ត​ផងដែរ​​។ បន្ទាប់មក អ្នកគ្រប់គ្រងនឹងកំណត់​អ​ត្តសញ្ញាណវីដេអូ TikTok ទាំង​នោះ​ទៅ ចែក​​​រំលែ​ក​នៅលើ ​Twitter ។ នេះ​គឺ​ជា​ផ្នែ​កមួ​យ​នៃ​​យុទ្ធ​សា​ស្ត្រ​ផ្ស​ព្វ​ផ្សាយ ដែល​ជំរុញ​ ដោយ​ស្នាក់​ការក្រុមហ៊ុន​នៅ​តូក្យូ។

យុទ្ធនាកា​រទីផ្សារលួច​លាក់​ បង្ក​ជា​ការ​ភ្ញាក់​ផ្អើល​ពី​មា​ត់​មួយ ដោយមិនបង្ហាញពីការ​ឧ​ប​ត្ថ​ម្ភ ​ដោ​យ​អ្ន​ក​ផ្សាយ​ពាណិ​ជ្ជ​ក​ម្មទេ​។ ទោះ​យ៉ាងណា ប្រ​ទេ​ស​ជប៉ុន ​មិនមា​ន​ច្បាប់ណា​ ដែលហាមប្រាម​ទីផ្សារ​លួច​លាក់​​នោះទេ​ ប៉ុន្តែការណែនាំពីក្រុមឧស្សាហកម្មហាមប្រា​ម​ការអនុវត្តន៍នេះ ព្រោះវាបំភា​ន់អ្នកប្រើប្រាស់។

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់​ជ​ប៉ុន​របស់​ ByteDance ដែលជាក្រុមហ៊ុនចាប់​ផ្តើម​ដំ​បូង​របស់​ចិន​ បាន​និយាយ​ថា ​ខ្លួនសោកស្តាយ ដែល​​ផ្តល់ឱ្យអ្នកប្រើប្រាស់​មាន​ការ​យល់​ច្រលំ​។

វេទិការបណ្ដាញ​សង្គម​ TikTok ទទួលបានការគាំទ្រពីយុវវ័យយ៉ាង​ច្រើ​ន​នៅ​ក្នុង​ប្រ​ទេ​ស​ជប៉ុន បន្ទាប់ពីការបើកដំណើ​រ​កា​រ​សេ​វា​កម្មនៅទីនោះក្នុងឆ្នាំ ២០១៧​។ កាលពីឆ្នាំមុន គេ​​ឃើញមាន​ការកើន​ឡើ​ង​នូវ​ផលិត​ផល ដែល​គេ​ហៅ​ថា​ “​ការលក់ TikTok” ដែលបង្ហាញនៅក្នុងវីដេអូនៅ​លើ​វេទិកា។

លោក Masayuki Hayashi ប្រធានក្រុមហ៊ុន Lovable Marketing Group ដែលជា​ក្រុម​ហ៊ុ​ន​ គាំទ្រ​ប្រតិបត្តិ​ការ​ប្រ​ព័ន្ធផ្សព្វផ្សាយសង្គម​ បាននិយាយថា៖ «វាមានបញ្ហាខ្លាំងណាស់​ស​ម្រាប់​វេទិកា ដែល​មា​​ន​ប​រិ​មាណ​អ្ន​​កប្រើប្រាស់ខ្ពស់ ដើម្បីចូល​រួមក្នុងការ​អនុវត្ត​សម្រាប់យុទ្ធនាការពាក្យសម្ដីធម្មតា​​។ នេះ​អាច​បណ្តាល​ឱ្យឧ​ស្សាហកម្មទាំងមូលបាត់បង់ភាពជឿជាក់​»​។

អ្នកសង្កេតការណ៍ជាច្រើនជឿថា​ បរិយាកាសប្រកួតប្រជែងកាន់តែខ្លាំងឡើង កំពុងដា​ក់សម្ពាធ TikTok ឱ្យ​បង់ប្រាក់សម្ងា​ត់ដល់ influencers ដើម្បីជួយ​ផ្សព្វ​ផ្សាយ​ និងចែក​រំលែកមាតិកា​។ ក្នុងឆ្នាំ ២០២០ សហរដ្ឋ​អាមេរិក បានលើកឡើងពីការព្រួយបារម្ភអំ​ពី​ហា​និ​ភ័​យ​នៃទិន្នន័យផ្ទាល់ខ្លួន ដែលត្រូវបាន​លេច​ធ្លាយ​ពី ​TikTok ទៅកាន់អាជ្ញាធរចិ​ន។ នៅប្រទេសជប៉ុន រដ្ឋាភិបាលក្នុងតំ​បន់ គឺស្ថិតក្នុងបញ្ជី​ ដែល​បាន​លេច​ធ្លាយ​នោះ​ដែរ។

ហេតុការណ៍​នេះ បានបង្កើតការបើកចំហសម្រាប់​គូ​ប្រជែង ដើម្បីវាយលុក។ នៅខែ សីហា ឆ្នាំ ២០២០ វេទិកា Instagram បានចាប់ផ្តើមអនុញ្ញាតឱ្យអ្នកប្រើ​ប្រា​ស់បង្ហោះវីដេអូ Reels ទម្រង់ខ្លីនៅលើវេទិកា ដែលជាមុខងារស្រដៀងនឹង TikTok ។ ​ទម្រង់​ Reels នេះ​ផងដែរ ក៏​ត្រូវ​បាន​គេ​ជឿ​ថា​នឹង​ទទួល​បាន​ទទួល​ប្រិយភាព​យ៉ាងខ្លាំង​។

ដោយឡែក​ វេទិការ YouTube កាលពីខែ កក្កដា ឆ្នាំ បាន​ចេញ​មុខ​ងារ​ “YouTube Shorts” ដែល​ទទួល​បាន​អ្នក​ប្រើប្រាស់​​ជាង ១៥ ពាន់​លាន​ដង​ ប្រចាំថ្ងៃនៅទូទាំងពិភពលោក។​

ដោយសារ​ អ្នកប្រើប្រាស់ជប៉ុ​ន មានការ​ប្រុងប្រយ័ត្នខ្ពស់ ចំពោះទីផ្សា​​រលួច​លាក់​ ការិយាល័យ​ទីក្រុ​ង​តូក្យូ​របស់​ក្រុមហ៊ុន ByteDance ប្រថុយនឹងការបាត់បង់អ្នកប្រើប្រាស់ ប្រសិនបើ ពួក​គេ​បរាជ័យ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ហេតុ​ផល​ប្រើប្រាស់​ influencers ក្នុង​ការ​ចែក​ចាយ​វេទិការ​។

ប្រភព៖ Nikkie Asia

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner