កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្ត បន្តឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានកសិកម្ម ត្រូវបានបិទបញ្ជប់ ដោយជោគជ័យ

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ អគ្គនាយកដ្ឋានកសិកម្មបានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានកសិកម្ម ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយវិជ្ជាជីវ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តតួនាទីរបស់ខ្លួន សម្រេចទទួលបានលទ្ធផលគួរជាទីមោទន ដូចដែលយើងបានជ្រាបតាមរយ:របាយការណ៍របស់ឯកឧត្តម ងិន ឆាយ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ អាចសម្រេចទៅបានគឺដោយសារប្រទេសជាតិមានសុខសន្តិភាព ដោយសារមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជាបុរេស្ថាបនិក។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងវាយតម្លៃខ្ពស់ចំពោះឆន្ទ: និងឧត្តមគតិរបស់គ្រប់តួអង្គពាក់ព័ន្ធ ហើយឯកឧត្តមរដ្ឋមន្ត្រីផ្ញើក្តីសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងនៅតែបន្តពង្រឹង និងពង្រីកឱ្យកាន់តែល្អប្រសើរថែមទៀតក្នុងឆ្នាំ២០២២។

ក្នុងគោលដៅបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើន ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដើម្បីជាមូលដ្ឋានគន្លឹះក្នុងការអនុវត្តផែនការបន្តសម្រាប់ឆ្នាំ២០២២ ទទួលបានជោគជ័យក្នុងនោះមាន ៖

*        ពង្រឹងការផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ និងការបំពេញលក្ខខ័ណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ផ្លែស្វាយ មៀនប៉ៃលិន ម្រេច ទុរេន និងដូងក្រអូប។

*        វិនិយោគលើទីផ្សារបោះដុំ ហេដ្ឋារចនាសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាព-សុវត្ថិភាព។ ប្រព័ន្ធបញ្ជាក់ប្រភពដើមផលិតផល និងរចនាសម្ព័ន្ធគាំទ្រ ដូចជាទូត្រជាក់ តាមយន្តការ PPP នៅលើទីតាំងដែលជាកម្មសិទ្ធិរបស់រដ្ឋ និងឯកជន ដែលមានសក្តានុពលខ្ពស់ក្នុងការប្រមូលផ្ដុំបន្ថែម ចំនួន០៣ កន្លែងសាកល្បងក្នុងជំហានទី១ ដូចជា តំបន់ជាយក្រុងភ្នំពេញ ខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ។

*        បន្តជំរុញការចរចាជាមួយបណ្តាប្រទេសនាំចូល ដើម្បីរៀបចំពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញកសិផល។

*        ត្រូវបន្តកៀរគរផ្នែកឯកជន និងលើកទឹកចិត្តបន្ថែមទៀតក្នុងការចូលរួមវិនិយោគនៅក្នុងផលិតកម្មដំណាំ​បន្លែសុវត្ថិភាពដោយប្រើប្រាស់បច្ចេកទេសទំនើប ប្រកបដោយភាពវៃឆ្លាត ការដាំដុះទំនើប ផ្ទះសំណាញ់ បច្ចេកទេសសន្សំសំចៃទឹក គម្របថង់ផ្លាស្ទិកកាត់បន្ថយការប្រើប្រាស់ទឹក កាត់បន្ថយកម្លាំងពលកម្ម​៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner