អ្វីខ្លះដែលយើងត្រូវយល់ដឹងពីរលកទីប្រាំរបស់ដែនកោះហុងកុង

ហុង​កុង កំពុងប្រយុទ្ធនឹង​វ៉ារ្យ៉​ង់​ចំនួន​២ ក្នុងពេលតែមួយ គឺ​វ៉ារ៉្យង់​ដែល​តា​ និង​អូមីក្រុង​ ដែល​ថ្មីៗនេះ ទីក្រុង​នេះត្រូវ​ប្រឈម​នឹង​រលក​ទី​ ៥ និង​កំពុង​ដាក់​យុទ្ធសាស្រ្តគ្រប់គ្រងជំងឺរា​តត្បាត​។

វ៉ារ្យ៉ង់អូមីក្រុង​ ដែលអាចឆ្ល​ងបា​នកា​ន់តែ​ច្រើ​ន ក៏បានបង្កឱ្យមានកា​រ​ព្រួ​យ​បា​រម្ភ​អំពី​ប្រសិទ្ធ​ភាព​នៃ​ការ​បិទ​បាំង​ផងដែ​រ។​ អ្នក​ជំនាញ បានរកឃើញការចម្លងតាមអាកា​ស​ក្នុងរយៈចម្ងាយខ្លីជាច្រើនលើក ​រួម​ទាំង​ឆ្លង​មេរោគនៅក្នុងសណ្ឋាគារ និងក្នុងកន្លែងប្រឡងនៅក្នុងសាលា ដែលសិស្សានុសិស្ស និងគ្រូតម្រូវ​ឱ្យពា​ក់​ម៉ាស់​ឱ្យ​បានត្រឹ​មត្រូ​វ។

ការ​ទទួលទានអាហារនៅក្នុងភោជ​​នីយដ្ឋា​ន នឹង​អនុញ្ញាត្តឱ្យបើកដំណើរ​ការ​មិន​ឱ្យ​លើស​ម៉ោង​ ៦ ល្ងាច​។ កន្លែង​កម្សាន្ត និងកីឡា ក៏​ត្រូវបានបិទ សាលា​រៀន​ ត្រូវបានផ្អាក ជើងហោះហើរមកពីប្រទេសចំនួន​ ៨​ អូស្ត្រាលី កាណាដា បារាំង ឥណ្ឌា ប៉ាគីស្ថាន ហ្វីលីពីន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ត្រូវ​បាន​ហាម​ឃាត់​។

ច្បាប់​នេះ នឹងត្រូវបានពិនិត្យឡើងវិញម្តងទៀតនៅ​ថ្ងៃទី ៤​ ខែកុម្ភៈ។ ប៉ុន្តែមេដឹកនាំទីក្រុង Carrie Lam Cheng Yuet-ngor បានព្រមានថា ឱកាសនៃការបន្ធូរបន្ថ​​យវិ​ធានការ​គឺ​ តិចតួច ដោយ​សា​រ​ការ​រីក​រាល​ដាល​កាន់​តែ​ខ្លាំងឡើ​ង​។​

ការរៀបចំតំបន់​ចាក់​វ៉ា​ក់​សាំង ដោយ​ធ្វើ​ការ​ហាមឃាត់ការចូលទៅ​កា​ន់​កន្លែ​ង​ ដែល​មាន​ប្រជាជន​មិន​ទាន់​ចាក់​វ៉ាក់សាំង​ ក៏នឹងត្រូវបានពង្រីកផ​ង​ដែរ ដើម្បីគ្របដណ្តប់កន្លែងជាច្រើនទៀត​ដូ​ចជា ភោជនីយដ្ឋាន និងសាលារៀន។

ចំពេលរលកបច្ចុប្បន្ន អ្នកជំនា​ញ​ផ្នែក​វេ​ជ្ជ​សា​ស្រ្ដ​បន្ត​ស​ង្កត់​ធ្ង​ន់​ទៅ​កា​ន់​សា​ធា​រណជន អំពីតម្រូវការ​នៃ​ការ​សម្រេច​បាន​នូ​វអត្រាការចាក់វ៉ាក់សាំងពេញលេញខ្ពស់ជា​ង​នេះ ដែលអត្រាការចាក់វ៉ាក់សាំងពេ​ញលេញ​រ​ប​ស់​ហុងកុ​ង​គឺ ៦៣​ ភាគរយគឺ ស្មើនឹងសហរដ្ឋអាមេរិក ប៉ុន្តែគឺទាបជាងដៃគូក្នុងតំបន់​ដូចជា តៃវ៉ាន់ (៧២ ភាគរយ) ជប៉ុន (៧៩ ភាគរយ) កូរ៉េខាងត្បូង (៨៥ ភាគរយ) និងសិង្ហបុរី (៨៧ ភាគរយ)​។

ទោះបី​ជា អត្រានៃ​ការ​​ឆ្លងមេរោគធ្ងន់ធ្ងរ ដោយសារ​វ៉ារ្យ៉ង់អូមីក្រុង​ស្ថិត​ក្នុង​កម្រិត​ទាប​ ក៏ដោយ ក៏ ឥទ្ធិពល​វា​​លើម​នុស្សចាស់ និងអ្នកដែលមានជំងឺរ៉ាំ​រ៉ៃ​ អាចនៅតែ​​ធ្ងន់ធ្ង​រ។ ទោះបីជាយ៉ាងណាក៏ដោយ​ វា​មាន​កា​រ​ខ្វះ​​ខាត​នូវ​ផែ​ន​ការ​ទំ​នាក់​ទំ​ន​​ង និងសកម្មភាពប្រកប ដោ​យប្រសិទ្ធភាពណាមួយ ដើម្បីទា​ក់​ទ​ង​ការ​ព្រួយបា​រម្ភ​បែបនេះ​ ​ក្នុងវិធីមួយ ដែលនឹងបញ្ចុះបញ្ចូលអ្ន​ក ដែលមានការខ្វះខាតកាន់តែ​ច្រើ​ន​ក្នុង​ការ​ទទួល​វ៉ាក់​សាំង​។

ជាងនេះទៅទៀត ទោះបីជាមនុស្សភាគច្រើនយល់ស្របថា ការចាក់វ៉ាក់សាំង​នៅហុ​ង​​កុ​​ង​កាន់​តែ​ច្រើ​ន​គឺជា​រឿ​ង​ល្អ​ក៏​ដោយ​ ក៏​នៅ​តែ​មាន​​ការយល់ច្រឡំក្នុងការសន្និដ្ឋានថា អត្រានៃការចាក់វ៉ាក់សាំ​ង​ខ្ព​ស់ នឹង​មា​នន័​យ​ថា គ្មាន​កា​រ​ឆ្លងមេរោគ​ ដោយស្វ័យប្រវត្តិ។ តួរយ៉ាង​ យើងអាចមើលឃើញ​ពី​កា​រ​កើ​ន​ឡើងនៃ​ក​រ​ណី​ថ្មីៗ​នៅក្នុ​ង​ប្រ​ទេ​ស​កូ​​រ៉េ​ខាងត្បូង ដែលជាប្រទេសមួយក្នុងចំណោមប្រទេស​ ដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់​​បំផុត។

ដើម្បី​ជា​ការ​ការពារជនងាយរងគ្រោះបំ​​ផុត តើរដ្ឋាភិបាលហុងកុងបានធ្វើអ្វីខ្លះ ដើម្បីផ្តល់អាទិភាពដល់ការ​ការពា​រ​ជ​ន​ចាស់ជរា និងជួយដោយផ្ទាល់ដល់អ្នកដែលត្រូវការការថែទាំសុខភាពច្រើនបំផុត? ដើម្បី​រក្សា​គ​ម្លា​ត​ស​ង្គ​ម ជាជាង ឬបន្ថែមលើការផ្អាកការជួបជុំហ្វូងមនុស្ស ដូចជាផ្សារផ្កា តើអាជ្ញាធរបានធ្វើអ្វីខ្លះ ដើម្បី​លើក​ទឹក​ចិ​​ត្តឱ្យមានប្រសិទ្ធភាព ឬសូម្បីតែវិធានការណ៍អាណត្តិ ដូចជាធ្វើការពីផ្ទះ? ចម្លើយគឺ​តិច​តួច​ណាស់​។​

ខណៈដែលប្រទេសផ្សេងទៀតកាន់តែ​សង្ក​ត់​ធ្ង​ន់ទៅ​លើ​កា​រ​ផ្ត​ល់ការធ្វើតេស្ត​​ជា​ទ្រ​ង់​ទ្រាយ​ ដោយ​ស្ម័គ្រចិត្ត និងឥតគិតថ្លៃនៅផ្ទះសម្រា​ប់​ទាំង​អ​ស់គ្នា ហុងកុងនៅតែបន្តពឹងផ្អែក​លើ​ការធ្វើ​តេស្ត​លក្ខណៈ​បណ្ដុំ​ ដោយ​ឱ្យ​ប៉ូលីស​ប្រ​មូលផ្តុំអ្នករស់នៅក្នុងអគារទាំងមូលពេញមួយយ​ប់ ដើម្បីធ្វើតេស្ត​។ វិធានការទាំង​នេះ​ បង្កឱ្យ​ប្រជាជន​មាន​ការ​មិនពេញចិត្ត​ និង​បង្កើត​ជា​ការ​មា​ក់ងាយ ដល់វិធាន​ការពារដ៏មានប្រសិទ្ធភាព​ និង​ជា​មូល​ដ្ឋាន​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​។​

ប៉ុ​ន្តែ ចូលចិ​ត្តវា ​ឬអត់ ប្រសិនបើពិភពលោកទាំងមូល​ បានសម្រេចចិត្ត “រស់នៅជាមួយ COVID” នោះវា​នឹង​កាន់​តែ​គ្មានប្រសិទ្ធភាពសម្រាប់រដ្ឋាភិបាលណា​មួ​យ​ក្នុងការទទូចលើជំហរហ្សេរ៉ូកូវីដ​។

នៅក្នុងការស្ទង់មតិថ្មីៗនេះ ដោយសភាពាណិជ្ជកម្មអាមេរិកនៅទីក្រុង​ហុ​ង​កុង អ្នកឆ្លើយសំណួរចំនួន ៤៤ ភាគ​រយ បានបង្ហាញថា ពួកគេអាចចាកចេញពីទីក្រុងហុងកុង ដោយ​សារតែការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹ​ង និង​កា​រ​រឹត​ប​ន្តឹងសង្គម។ បច្ចុប្បន្ននេះជើងហោះហើរពីបញ្ជីប្រទេស “​ក្រុម A” ត្រូវបានផ្អាក ហើយ​គ្មាន​បុគ្គល​ណា ​ដែ​ល​បានស្នាក់នៅលើសពី ២ ម៉ោងនៅក្នុងប្រ​ទេសទាំងនេះក្នុងរ​យៈពេល ២១ ថ្ងៃចុ​ងក្រោ​យ​នេះ​ ​នឹងត្រូវបានអនុញ្ញាតឱ្យចូលហុ​​ងកុង ទោះបីជាពួកគេជា​ ពលរដ្ឋ​​​ហុងកុងក៏ដោយ។ ប្រទេសទាំ​ង​នេះ​រួមមាន អូស្ត្រាលី កាណាដា បារាំង ឥណ្ឌា ប៉ាគីស្ថាន ហ្វីលីពីន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

ប្រភព៖​ SCMP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner