ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មានបញ្ហាផ្នែកហិរញ្ញវត្ថុខ្លះអាចកើតឡើង ដូច្នេះសូមប្រយ័ត្នខ្ពស់ពេលធ្វើប្រតិបត្តិការប្រាក់ ហើយកុំធ្វើសកម្មភាបវិនិយោគ។ ទន្ទឹមនឹងនោះ សូមកុំឆ្លើយតបនឹងការវាយប្រហាររបស់មិត្តរួមការងារ និងអតិថិជន។ នៅចុងបញ្ចប់នៃថ្ងៃនេះ​បរិយាកាសការងារតានតឹងនឹងបានរំសាយចេញ ដូច្នេះមិនមានហេតុផលឲ្យលោកអ្នកមានការព្រួយបារម្ភពេកនោះទេ។ ក្នុងនោះដែរ សូមបង្ហាញពីវិធីសាស្រ្តទទួលខុសត្រូវចំពោះអាជីវកម្ម។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ សូមព្យាយាមកំណត់ការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយសហសេវិក និងដៃគូ។ បើអាចធ្វើបាន កុំចូលរួមក្នុងកិច្ចប្រជុំ និងការចរចា។ ភាគច្រើន អ្នកមិនអាចឈានដល់ការយល់ដឹងបានទេ។ ក្នុងពេលនេះដែរ គួរតែកុំមានមហិច្ចតាធំក្នុងការងារ ឬអាជីវកម្ម។ សួមចំណាយពេលវេលាបន្ថែមពិនិត្យ កែតម្រូវកិច្ចការដែលអ្នកកំពុងអនុវត្តជាជាងចំណាយពេល និងកំលាំងលើការងារថ្មី។ លើសពីនេះ មិនគួរដាក់បន្ទុកខ្លួនឯងពេកទេ ការចែករំលែកការងារខ្លះទៅមនុស្សក្នុងក្រុមនឹងធ្វើឲ្យអ្នកធូរស្រាលជាង។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ លោកអ្នកអាចរក្សាលទ្ធផលរបស់ការងារបាន ប៉ុន្តែការផ្លាស់ប្តូរនៅក្នុងពេលនេះមិនល្អប្រសើរដល់អ្នកទេ។ ចំពោះកិច្ចការខ្លះ គួរតែពន្យាពេល ហើយរងចាំឳកាសល្អនៅថ្ងៃខាងមុខ។ សូមធ្វើការងារសាម័ញ្ញ ដែលមិនតម្រូវឲ្យមានវិធីសាស្រ្ត ឬការទទួលខុសត្រូវច្រើនពេក។ ជាទូទៅ អ្នកអាចប្រឈមនឹងបរិយាកាសតានតឹង ប៉ុន្តែសូមកុំមានភាពចុះចាញ់ ប្រើប្រាស់បទពិសោធន៍ និងចំណេះជំនាញរបស់ខ្លួនឲ្យអស់ពីលទ្ធភាព។ ចំណុចពិសេសបំផុត សូមប្រុងប្រយ័ត្នពីព្រោះប្រហែលជាសេចក្តីស្នេហាក្នុងការិយាល័យនឹងនាំមកភាពរស់រវើកសម្រាប់អ្នក ប៉ុន្តែទំនងជារារាំងល្បឿនរបស់អាជីព។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងល្អមធ្យម។ ក្នុងថ្ងៃនេះអ្នកគួរយកចិត្តទុកដាក់ចំពោះមនុស្សនៅជុំវិញខ្លួន។ សូមកំណត់ការនិយាយស្តីរបស់អ្នក ពីព្រោះប្រហែលជាការនិយាយស្តីអាចនឹងនាំមកនូវបញ្ហាច្រើនជាងផលប្រយោជន៍។​ ទន្ទឹមនឹងនេះ ប្រហែលជាអ្នកមិនគួរធ្វើតាមការណែនាំមួយពីសហសេវិកច្រើនពេកទេ។ សូមជឿជាក់លើវិចារណាញាណរបស់ខ្លួនឯង ហើប្រសិនជាអ្នកធ្វើបាននោះអ្វីៗកាន់តែប្រសើរឡើង។ ក្រៅពីនេះ សូមពង្រឹងទំនោរទៅរកការស្រាវជ្រាវ។ ក្នុងរយៈពេលនេះ អ្នកនឹងចាប់អារម្មណ៍ជាពិសេសទៅលើពត៌មានដែលទាក់ទងនឹងការងារ។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់លោកអ្នកកំពុងមានដំណើរការល្អប្រសើរណាស់។ អ្នកអាចសម្រេចធ្វើការងារតាមបំណងរបស់ខ្លួន ពីព្រោះផលរំខាននានាបានត្រួសត្រាយអស់ទៅហើយ។ ក៏ប៉ុន្តែលោកអ្នកកំពុងមានចំណុចខ្សោយលើការប្រើប្រាស់អារម្មណ៍។ សូមគ្រប់គ្រងកំហឹង មានការអត់ធ្មត់ បើប្រាស់ពត៌មានដើម្បីជាទុនក្នុងការសម្រេចចិត្ត និងសន្និដ្ឋាន។ លើសពីនេះមិនត្រូវបង្កើតជម្លោះជាដាច់ខាត។ ផ្ទុយទៅវិញ ការខិតខំប្រឹងប្រែងរបស់អ្នកទំនងជាត្រូវបានតម្លើងឋានៈ។​  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកទទួលបានការគិតកាន់តែទូលំទូលាយ។ ព្យាយាមចាកចេញពីស្ថានភាពដដែលៗរបស់ការងារ កុំខ្លាចក្នុងការសុបិន្តអំពីអ្វីដែលមិនអ្នកធ្លាប់គិតថាមិនអាចធ្វើបាន។ សូមចងចាំថា លោកអ្នកកំពុងដើរនៅលើគន្លងផ្លូវដែលត្រឹមត្រូវនឹងជោគជ័យ។ នៅរវាងពេលនេះ អ្នកក៏រំពឹងថាទទួលបានការផ្តល់ជូននូវលាភសក្ការៈ​ និងអំណោយផលយ៉ាងវិជ្ជមានលើការខិតខំប្រឹងប្រែងរបស់អ្នក។ ផ្ទុយទៅវិញ បើទោះជាមានចំណុចវិជ្ជមានច្រើនយ៉ាងណាក្តី សូមប្រុងប្រយ័ត្នរាល់ពេលដែលអ្នកប្រើប្រាស់ហិរញ្ញវត្ថុ ការភ័ន្តច្រលំអាចកើតឡើងបាន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំឲ្យលោកអ្នករៀបចំដោះស្រាយការសងបំណុលប្រសិនបើមាន។  ក្នុងនោះបញ្ញាសម្ភារៈរារាំងអ្នកពីការផ្តោតអារម្មណ៍លើការងារ ហើយវាអាចនាំឲ្យមានផលលំបាកក្នុងដំណើរការថ្ងៃនេះ។ សូមលោកអ្នករកវិធីសាស្រ្តយ៉ាងណាធ្វើការទទួលខុសត្រូវចំពោះការងារ និងអាជីវកម្ម។ កុំសង្ស័យពីភាពជោគជ័យ ខិតខំប្រឹងប្រែងឲ្យបានមុតមាំ នោះលទ្ធផលនឹងមិនធ្វើឲ្យអ្នកខកចិត្តនោះទេ។ ក្រៅពីនេះ លោកអ្នកមានភាពរស់រវើកក្នុងការប្រាស្រ័យទាក់ទង និងការអនុវត្ត។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ក្នុងថ្ងៃនេះសូមកំណត់ទំហំការងារឲ្យស្ថិតក្នុងកំរិតដែលអាចគ្រប់គ្រងបាន។ ការបោះទុនលុយកាក់ និងពេលវេលាច្រើនមិនអាចទទួលបានផលតាមបំណងនោះទេ។ យកល្អផ្តោតការយកទុកចិត្តទុកដាក់លើការដែលមានក្នុងបច្ចុប្បន្ន។ លើសពីនោះអ្នកមិនអាចបាត់បង់ភាពសុទិដ្ឋិនិយមបានជាដាច់ខាត បើទោះក្នុងកាលទេសដ៏លំបាកយ៉ាងណាក៏ដោយ។ ភាពទន់ភ្លន់របស់អ្នកនឹងអាចជួយជ្រោមជ្រែង កែតម្រូវស្ថានការណ៍យ៉ាងប្រសើរ។ លើសពីនេះ បរិយាកាសវិជ្ជមានទាំងនេះ នឹងជួយដល់កិច្ចពិភាក្សា និងចរចាផងដែរ។ 

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមធ្វើការងារដែលសាម័ញ្ញ ដែលមិនចូលទៅដល់កិច្ចពិភាក្សា ចរចា ការចុះហត្ថលេខា ឬការសម្រេចចិត្តទៅលើអនាគតរបស់អាជីព។ កំហុសអាចនឹងកើតឡើង ហើយពិបាកដោះស្រាយយ៉ាងខ្លាំង។ ក្នុងនោះដែរ មិនត្រូវបោះបង់ការព្យាយាម និងទទួលខុសត្រូវនោះទេ បើទោះបីជាការងារនោះតូចតាចក្តី។ ព្យាយាមយកចិត្តទុកដាក់ទៅលើហេតុផលជុំវិញលទ្ធផលនៃការងារ ហើយរកវិធីសាស្ត្រឆ្លើយតបប្រកបដោយគុណភាព។ ក្នុងនោះ បើទោះជាពេលនេះអ្នកកំពុងស្ថិតក្នុងជំហានចាប់ផ្តើមសម្រាប់ការងារខ្លះក៏ដោយ នៅអនាគតដ៏ខ្លីនេះ អ្នកនឹងទទួលបានផលយ៉ាងគាប់ចិត្ត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះអ្នកអាចធ្វើឲ្យការងារទទួលបានភាពជោគជ័យទាំងអស់។ លោកអ្នកទទួលបានអំណោយផលក្នុងការប្រើប្រាស់ពាក្យសំដី។ ការពិភាក្សាចរចារបស់អ្នកនឹងទទួលបានការយល់ដឹង និងគាំទ្រយ៉ាងខ្លាំង ដូច្នេះសូមប្រើប្រាស់ពេលវេលាល្អក្នុងថ្ងៃនេះដោយប្រសិទ្ធភាពបំផុត។ ក្នុងនោះដែរ ការធ្វើតាមវិចារណញាណរបស់ខ្លួនឯង នឹងធ្វើឲ្យអ្នកអាចបំពេញគោលបំណងរបស់ខ្លួនបានងាយ។ ប៉ុន្តែប្រសិនបើអ្នកមិនអាចរកផ្លូវណាមួយនោះទេ កុំប្រថុយប្រថាន គួរស្នើសុំការពិភាក្សាពីមនុស្សនៅក្បែរ។ ប្រការសំខាន់សម្រាប់ថ្ងៃនេះ គឺគួរតែមានភាពល្អិតល្អន់ជាងមុន។  

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកកំពុងមានភាពចម្រើនលូតលាស់ខ្លាំង ដូច្នេះសូមកុំទាន់បញ្ចប់ ឬចាកចេញពីការងារដែលកំពុងអនុវត្ត។ ប៉ុន្តែលោកអ្នកក៏ត្រូវមានការតស៊ូខ្លាំងផងដែរ ពីព្រោះមានបញ្ហាតូចតាចមួយចំនួនក៏អាចនឹងប្រកដខ្លួនក្នុងពេលនេះដែរ។ ផែនការអនុវត្តរបស់អ្នកត្រូវតែមានភាពជាក់លាក់ ហើយពត៌មានដែលទទួលបានចាំបាច់ឲ្យមានការវិភាគឲ្យបានល្អិតល្អន់។ ចំពោះទំនាក់ទំនងតូចធំ មិនគួរព្រួយបារម្ភនោះទេ ពីព្រោះមនុស្សនៅជុំវិញខ្លួននឹងស្រលាញ់រាប់អាន ហើយជួយជ្រោមជ្រែងលោកអ្នកដោយភាពស្មោះត្រង់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះការងារ និងអាជីវកម្មអាចជួបផលលំបាកច្រើន ដែលបង្ករឲ្យការងារពិបាកទទួលបានផល ឬសម្រេចទៅដល់ទីដៅដែលបានគ្រោង។ សូមប្រើប្រាស់ពេលវេលាបន្ថែមដោះស្រាយបញ្ហាចំពោះមុខជាជាងផ្តោតការយកចិត្តទុកដាក់លើការងារផ្សេង ហើយបន្សល់បញ្ហាឲ្យមករំខានការងារ។ ចំពោះសកម្មភាពការងារដែលប្រើប្រាស់លុយកាក់ ពេលវេលាច្រើនគួរតែផ្អាកសិន។ ចូរធ្វើការងារសាម័ញ្ញៗដែលទាក់ទងគំនិតច្នៃប្រឌិត និងប្រណិតភាពនៃការរស់នៅទើបជាការល្អប្រសើរ។ ទន្ទឹមនឹងនេះ សូមយកចិត្តទុកដាក់នឹងពត៌មានជាពិសេស។

ចំណាំ៖

ឆ្នាំទាំង៤​ រោង ម្សាញ់ រកា ចរ រាសីឡើងខ្ពស់ត្រដែត។ កិច្ចការនានារបស់លោកអ្នកនឹងជួបតែភាពងាយស្រួល ជោគជ័យ​ និងការគាំទ្រ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner