អប្សរាព្រឹកនេះ ២៨ មករា ២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

L1      សម្ដេចតេជោ ហ៊ុន សែន បង្ហាញទិដ្ឋភាព រាជធានីភ្នំពេញ ថតពីលើអាកាស ដែលឆ្លុះបញ្ចាំង ពីសមិទ្ធផលធំៗ របស់កម្ពុជាសម្រេចបាន ការរីកចម្រើននេះ មិនអាចកើតឡើងបានឡើយ បើប្រទេសយើង មិនមានសន្តិភាព ៕ …ឃ្លីប… (ដោយផេក + អត្ថបទ អាន កាត់ត វណ្ណលុក)

N24- សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដា្ឋនសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ នៅថ្ងៃទី៣១ ខែមករា, សាលារាជធានីភ្នំពេញ ជូនដំណឹងអំពីការបញ្ចៀសចរាចរនៅថ្ងៃរៀបចំពិធី៕…ឃ្លីប(អាន កាត់ត សុខ ណេត)

N25 – ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ន បណ្តាញផ្លូវជាតិ និងផ្លូវជនបទ បានស្ថាបនាដោយចាក់កៅស៊ូ និងបេតុងរួចប្រមាណជាង ១៥,០០០គីឡូម៉ែត្រ៕ឃ្លីប(អាន កាត់ត សុខ ណេត)

D8     សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ៕…អានផ្ទាល់(ដោយ៖អ៊ិត រ៉ាវុធ)

D7     រាជរដ្ឋាភិបាល មិនខ្វល់រឿងដាក់ចំណាត់ថ្នាក់អំពើពុករលួយនៅកម្ពុជា និងចាត់ទុកសកម្មភាពអង្គការមួយនោះ គ្រាន់តែជាអាយ៉ងរបស់បរទេសប៉ុណ្ណោះ ៕…អានផ្ទាល់(ដោយ៖សេឌី)

D5     ទីម័រខាងកើត កោតសរសើរ និងអបអរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ១៩ ឈានបើកដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញ ៕…អានផ្ទាល់(ដោយ៖សេឌី)

N26-  ប្រមុខការទូតកម្ពុជា និងទីម័រ ជួបពិភាក្សាទ្វេភាគីលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងសំណើសុំចូលជាសមាជិកអាស៊ាន៕ឃ្លីប(អាន កាត់ត សុខ ណេត)

D4     រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ស្នើរុស្ស៉ីជំរុញអ្នកវិនិយោគ មកវិនិយោគលើការ ផលិតយានយន្តកសិកម្ម, ផលិត និងកែច្នៃម្ហូបអាហារ, ដឹកជញ្ជូន និងបច្ចេកវិទ្យា ៕…អានផ្ទាល់(ដោយ៖សេឌី)

CH1   អារ៉ាប់ប៊ីអាអូឌីតពិភាក្សាជាមួយកម្ពុជាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ខណៈកម្ពុជាប្រកាសពីគោលដៅទេសចរណ៍សុវត្ថិភាព៕…អានផ្ទាល់

D6     កំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែភ្នំពេញ រកចំណូលបានជាង១២៣លានដុល្លារ ៕…អានផ្ទាល់(ដោយ៖សេឌី)

BH1   លោកជំទាវ ឱ វណ្ណឌីន ពិភាក្សាការងារ ជាមួយប្រតិភូ ទីភ្នាក់ងារ USAID ផ្តោតលើការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ គ្រុនចាញ់ របេង និងជំងឺឆ្លងថ្មីៗ ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត លោក សរមៀត ប៊ុន ហុក + សម្លេង អ្នកនាង រ័ត្ម ចរិយា)

វគ្គទី២៖

BH3   ឯកឧត្តម ជា សុផារ៉ា បើកសន្និបាត បូកសរុបលទ្ធផលការងារ របស់ក្រុមការងារ រាជរដ្ឋាភិ បាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ៕ …ឃ្លីប… (លី ពៅ + ប៊ុន ហុក + ស៊ឹម ដាវី)

SB1   ឆ្នាំ២០២១ ទោះបីស្ថិតក្នុងគ្រាដ៏លំបាក ដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏រដ្ឋបាលរាជធានីភ្នំពេញ បានបន្តការងារស្តារ ប្រឡាយជាច្រើនខ្សែ នៅក្នុងនិងក្រៅក្រុង ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ ៕ …ឃ្លីប… (វិចិត្រ + សម្បត្តិ + រ័ត្ន ចរិយា)

D1     រដ្ឋលេខាធិការក្រសួងកសិកម្ម ស្នើដល់ទីភ្នាក់ងារ បារាំងសម្រាប់ការអភិវឌ្ឍAFD អង្គការFAO និងដៃគូអភិវឌ្ឍន៍ដ៏ទៃទៀត ផ្តល់ការគាំទ្របន្ថែម ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្មជាតិនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ៕…អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…

D2     មន្រ្តីជំនាញកាពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបផលិតផលក្លែងក្លាយរាជធានីភ្នំពេញបានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងម្ហូបអាហារ គ្រឿសមុទ្រ និងទំនិញខូចគុណភាពមួយចំនួនទៀត ៕…អានផ្ទាល់(ដោយ៖អ៊ិត រ៉ាវុធ)

D3     អាជ្ញាធរខេត្ត ដាស់តឿនប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះសុខភាព ពាក់ព័ន្ធនិងការទិញទំនិញផ្សេងៗ ដែលមិនស្គាល់ប្រភពច្បាសលាស់៕…លោក ដេង ម៉ាវិន…ឃ្លីប…

BH5   កិច្ចការពារធនធានធម្មជាតិ និងអភិរក្សបរិស្ថាន បានធ្វើអោយខេត្តរតនគិរី ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពបៃតង និងទាក់ទាញភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ចូលមកទស្សនា កាន់តែច្រើនឡើង៕ …ឃ្លីប… (គតិ យុត្ត + ប៊ុន ហុក)

BH2   There’s Never Been a Better Time to Visit Angkor Wat ដែលប្រែរជាភាសាខ្មែរ ថា គ្មានពេលណា ល្អជាងពេលមកទស្សនា ប្រាង្គប្រាសាទអង្គរ ត្រូវបានផ្សព្វផ្សាយ ដោយសារព៌តមានដ៏ល្បីមួយ របស់សហរដ្ឋអាមេរិក ៕ …ឃ្លីប… (ប៊ុន ហុក + ស្រីនុច)

BH6   ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនំាបើកកិច្ចប្រជុំ ពង្រឹងភារកិច្ច ការជួយដោះស្រាយ បម្រើអតីតយុទ្ធជន នៅខេត្តកំពង់ធំ ដែលកំពុង ជួបការលំបាក ខ្វះខាត ៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត សម្លេង លោក ប៊ុន រដ្ឋា)

វគ្គទី៣៖ព្រឹត្តិការណ៍អន្តរជាតិ

G1     តើ​នឹង​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​រុស្សី​កាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ទៅ​អឺរ៉ុប​?…អានផ្ទាល់

G4     អាមេរិក និង​សម្ព័ន្ធមិត្ត​មួយ​ចំនួន​ពិភាក្សា​អំពី​ពង្រាយ​ទាហាន​បន្ថែម​ទៀត​នៅ​​អឺរ៉ុប​ខាង​កើត៕…អានផ្ទាល់

G5     តើលោក ចូ បៃដិន អាចស្ដារប្រជាប្រិយភាពឡើងវិញ បានដែរទេ?៕…អានផ្ទាល់

G2     ប្រព័ន្ធ​អ៊ីនធឺណិត​កូរ៉េ​ខាង​ជើង​សង្ស័យ​ថា​រង​ការ​វាយប្រហារ​ ក្រោយ​មាន​បញ្ហា​ជា​ច្រើន​ម៉ោង៕…អានផ្ទាល់

G3     យោធា​មីយ៉ាន់ម៉ាថា​ខ្លួន​​មិន​មាន​គម្រោង​​​រំលាយ​គណបក្ស​អ្នក​ស្រី​អ៊ុងសាន ស៊ូជី​​នោះ​ទេ៕…អានផ្ទាល់

វគ្គទី៤៖ បទយកការណ៍ និង ហោរាសាស្ត្រប្រចាំថ្ងៃ

R124  កុមារីជនជាតិព្នង២រូបធ្វើការស្ម័គ្រចិត្តដើម្បីបានបង្គន់អនាម័យប្រើប្រាស់

បច្ចុប្បន្នជាសម័យជឿនលឿន មនុស្សគ្រប់គ្នាមានទូរស័ព្ទរបស់របរប្រើទំនើបៗជាច្រើន។ ប៉ុន្តែក្រឡេក មក មើលប្រជាជនមួយចំនួននៅមិនទាន់មានបង្គន់ប្រើប្រាស់នៅឡើយនោះទេ។ ប៉ុន្មានខែមុនក្រុមការងារ របស់យើងបានធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី ហើយបានជួបជាមួយក្មេងស្រី ជនជាតិព្នងពីរនាក់។ ពួកគេបានមកធ្វើការស្ម័គ្រចិត្តអោយកន្លែងសហគន៍ទេសចរណ៍មួយកន្លែងដើម្បីជាថ្នូរ ដូរយកបង្គន់ អនាម័យ។ ជាបន្តសូមទស្សនាបទយកការណ៍ដោយលោក រៀម ចំរើន

– ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២៕…អានផ្ទាល់…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner