គម្រោងសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានកីឡាជាតិកម្ពុជា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីគណៈគ្រប់គ្រង នាយក និងលោកគ្រូ-អ្នកគ្រូ នៃសាលាបឋមសិក្សាចៅពញ្ញាហុក

នៅទីបំផុតគម្រោងសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានកីឡាជាតិកម្ពុជា ក្នុងបរិវេណសាលាបឋមសិក្សាចៅពញ្ញាហុក ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់គណៈគ្រប់គ្រង នាយក រួមនឹងលោកគ្រូ-អ្នកគ្រូ ប្រចាំសាលាបឋមសិក្សាចៅពញ្ញាហុក។

នាឱកាសចុះពិនិត្យទីតាំង និងជួបសំណេះសំណាលជាមួយ លោកគ្រូ-អ្នកគ្រូ កាលចុងសប្តាហ៍កន្លងទៅ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡានគរបាលក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា មជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានកីឡាជាតិកម្ពុជាមួយនេះ នឹងសាងសង់ឡើងលើផ្ទៃជិត១ហិកតា ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាចៅពញ្ញាហុក ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មជ្ឈមណ្ឌលកីឡាដែលជាអំណោយរបស់សម្តេចក្រឡាហោម ខាងលើ នឹងបម្រើជាផលប្រយោជន៍ដល់ការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីថ្នាល ដែលមានប្រភពចេញពីសិស្សសាលាកម្រិតបឋមសិក្សា សម្រាប់មន្ត្រីរាជការមកពីគ្រប់មជ្ឈដ្ឋាន អាចលេងកីឡាដើម្បីសុខភាព និងជាទីស្នាក់ការកណ្តាលរបស់សហភាពកីឡានគរបាលជាតិក្រសួងមហាផ្ទៃ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner