រដ្ឋមន្រ្តីក្រសួងអប់រំចុះពិនិត្យ ដំណើរការ បង្រៀន និងរៀននៅវិទ្យាល័យ ធនធាន កំពង់ស្ពឺ ដើម្បីស្វែងយល់ពីស្ថានភាពពិតរបស់សាលារៀនក្នុងខេត្ត កំពង់ស្ពឺ

កំពងស្ពឺ ៖ គណ:ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយឯកឧត្តបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានចុះពិនិត្យវិទ្យាល័យ ធនធាន កំពង់ស្ពឺ ក្នុង ខេត្ត កំពង់ ស្ពឺ ដើម្បីស្វែង យល់ ពី ស្ថានភាព ពិត របស់ សាលារៀន ក្នុង គោលបំណង អភិវឌ្ឍ វិទ្យាល័យ ធនធាន កំពង់ស្ពឺ ឱ្យ ក្លាយ ជា សាលាគំរូ ដែល ធានា ដល់ ការ កសាង សមត្ថភាព ធនធាន មនុស្ស សមត្ថភាព គ្រឹះស្ថាន និង សមត្ថភាព សង្គម សម្រាប់ តំបន់ កំពង់ស្ពឺ ព្រមទាំងគ្រោង ពង្រីកដល់សាលារៀនផ្សេងទៀត។

ការចុះពិនិត្យនេះ ត្រូវ បានប្រព្រឹត្តដោយបានប្រព្រឹត្តទៅដោយរលូន ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ និងប្រកបដោយផ្លែផ្កា ដោយមានវត្តមានចូលរួម លោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំ ក្រសួង ប្រធានអង្គភាពនានាក្រោមឱវាទក្រសួង រដ្ឋបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និង គណៈ គ្រប់ គ្រង វិទ្យាល័យ ផងដែរ។ ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner