សម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ មានតម្លៃជិត ១០លានដុល្លារ នៅព្រឹកនេះ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀតស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស ។

ស្ពានអាកាសដែលបើកការដ្ឋានសាងសង់ថ្មី នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបដែលត ភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា ។ ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង៤៨៣ម៉ែត្រ (បណ្តោយស្ពានអាកាស ១៤៥ម៉ែត្រនិងផ្លូវគល់ស្ពាន សងខាង ៣៣៨ម៉ែត្រ), មានទទឹង ១៥.៨ម៉ែត្រ គ្រោងចំណាយថវិកាសាងសង់ជិត១០លានដុល្លារអាមេរិក។ គម្រោងស្ពានអាកាសនេះសាងសង់ដោយក្រុមហ៊ុនវិនិ យោគទុនអនិកជនកម្ពុជា (OCIC) ដោយប្រើរយៈពេលប្រមាណ១៥ខែ។

បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៥ ដែលបានសាងសង់រួចរាល់និងកំពុងប្រើប្រាស់រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពានអាកាស៧មករា(៦ មករា ២០១២),ស្ពានអាកាសស្ទឹងមានជ័យ(៣១ កក្កដា ២០១៤),ស្ពានអាកាស៥មករា(៥ មករា ២០១៦),ស្ពានអាកាសមិត្តភាពកម្ពុ ជា -ចិន សែនសុខឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយ (២ កក្កដា ២០១៨)។ ក្រៅពីនេះ ស្ពានអាកាសមួយទៀតគឺស្ពានអាកាសរង្វង់មូលចោមចៅកំពុងដំណើរការ សាងសង់។

ក្រៅពីស្ពានអាកាស ឬ ស្សី កែវនេះ រដ្ឋបាល រាជធានី ភ្នំពេញ មាន គម្រោងសាង់សង់ស្ពានអាកាសផ្លូវ ២០០៤ ស្ថិតនៅផ្លូវប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងវិថីសម្តេចចៅហ្វាវាំង គង់ សំអុល (ផ្លូវ២០០៤) គ្រោងនឹងស្ថាបនាចាប់ពីខែមិនាឆ្នាំ ២០២២ ដោយប្រើប្រាស់រយៈពេលនៃការសាងសង់ ចំនួនជាង១៤ខែពោលគឺនឹងស្ថាបនាឱ្យបានរួចរាល់នៅមុនដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ។ ស្ពានអាកាសផ្លូវ២០០៤នេះ មាន ប្រវែង៥១៦ ម៉ែត្រ ប្រវែងបណ្តោយតួស្ពាន ២៣៣,៩ម៉ែត្រប្រវែងទទឹងតួស្ពាន ១៥.៨ ម៉ែត្រកំពស់តួស្ពានត្រង់ចំណុចកណ្ដាល ៥.០ទៅ៥.៥ ម៉ែត្រ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner