លោកស្រី អោង សាន ស៊ូជី ប្រឈមនឹងការផ្តន្ទទោសមួយករណីថែមទៀតពីបទពុករលួយ

ណៃពិដោរ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីបទចោទប្រកាន់ពុករលួយថ្មីមួយទៀត ប្រឆាំងនឹងអតីតមេដឹកនាំស៊ីវិលលោកស្រី អោង សាន ស៊ូជី។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ពាក់ព័ន្ធនឹងដំណឹងខាងលើ គិតមកទល់នឹងពេលនេះ ខាងយោធាមីយ៉ាន់ម៉ាមិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ ចំណែកឯមេធាវីរបស់លោកស្រី ស៊ូជី ក៏មិនទាន់បញ្ចេញប្រតិកម្មអ្វីដែរ។ អតីតម្ចាស់ពានរង្វាន់ណូបែលសន្តិភាពលោកស្រី ស៊ូជី មានអាយុ ៧៦ឆ្នាំកំពុងប្រឈមមុខនឹងបទចោទប្រកាន់រាប់សិបករណី ហើយបើបូកបញ្ចូលបទចោទប្រកាន់ទាំងអស់ លោកស្រីអាចនឹងប្រឈមមុខនឹងជាប់ពន្ធនាគារ ១៥០ឆ្នាំឯណោះ។ លោកស្រី ស៊ូជី ក៏ត្រូវបានតុលាការនៃរបបសឹកមីយ៉ាន់ម៉ាផ្តនា្ទទោសរួចហើយដែរ ដាក់ពន្ធនាគារ ៦ឆ្នាំ។

គួរកត់សម្គាល់ថា ចាប់តាំងពីមានព្រឹត្តិការណ៍រដ្ឋប្រហារ អ្នកនយោបាយ និងមន្ត្រីជាច្រើនរូបមកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី ដែលត្រូវបណ្តេញចេញពីអំណាច ត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់ ក្នុងនោះមានមន្ត្រីម្នាក់ត្រូវបានផ្ដន្ទាទោសប្រហារជីវិតពីបទភេរវកម្ម៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner