ក្នុងឆ្នាំ ២០២១ បេសកកម្មរថយន្តសម្អាតផ្លូវ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សម្អាតផ្លូវបានជាង ១៥,៣៨៣ គីឡូម៉ែត្រ

ភ្នំពេញ ៖ រថយន្តសម្អាតផ្លូវ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសម្អាតផ្លូវបានជាង ១៥,៣៨៣គីឡូម៉ែត្រ នៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្នុងឆ្នាំ ២០២១ ដើម្បីលើកកម្ពស់បរិស្ថានស្អាត និងសោភ័ណភាពក្នុងទីក្រុងភ្នំពេញ ក៏ដូចជាបន្តកិច្ចទំនួលខុសត្រូវចំពោះសង្គម និងបរិស្ថាន។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «បន្ថែមពីកិច្ចការសង្គមជាច្រើនរបស់ ខ្មែរ ប៊ែវើរីជីស រថយន្តសម្អាតផ្លូវ បានប្រតិបត្តិការជាប្រចាំលាងសម្អាតផ្លូវ ដែលជាផ្នែកមួយនៃការទទួលខុសត្រូវថែរក្សាបរិស្ថានស្អាត និងការពារផលប៉ះពាល់ចំពោះសុខភាពផ្លូវដង្ហើមរបស់សាធារណជនរាល់ពេលបើកបរតាមដងផ្លូវ។»

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២២ រថយន្តសម្អាតផ្លូវ ខ្មែរ ប៊ែវើរីជីស ទាំង៤គ្រឿង នឹងនៅតែបន្តភារកិច្ចលើកកម្ពស់បរិស្ថានស្អាតយ៉ាងសកម្មនៅតាមទីសាធារណៈ និងដងវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តមួយចំនួនផងដែរ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner