សហរដ្ឋអាមេរិកចោទរុស្ស៉ីថា ទំនងជាមានផែនការបង្កើតវីដេអូច្នៃប្រឌិតមួយ ក្នុងគោលបំណងបង្កសង្គ្រាមនឹងអ៊ុយក្រែន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានចោទប្រកាន់រុស្ស៊ីថា បានបង្កើតជម្រើសជាច្រើន ដើម្បីផ្តល់លេសសម្រាប់ការឈ្លានពានអ៊ុយក្រែន ចំពេលមានភាពតានតឹងកើនឡើងជាមួយបណ្តាប្រទេសលោកខាងលិច។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណេដ ប្រាយស៍ បានចោទប្រកាន់រុស្ស៊ីថា ជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនរបស់ទីក្រុងម៉ូស្គូ នោះគឺការប្រឌិតឡើងនូវវីដេអូក្រាហ្វិកអំពីការផ្ទុះមួយ ដែលសំដៅលើពលរដ្ឋរុស្ស៊ី និងមានអ្នកកាន់ទុក្ខផងដែរ ព្រមទាំងឧបករណ៍ដែលបង្ហាញថា វាជាទង្វើរបស់អ៊ុយក្រែន ឬបណ្តាប្រទេសសម្ព័ន្ធមិត្ត។ បើតាមមន្ត្រីចារកម្មអាមេរិក រុស្ស៊ីអាចនឹងបញ្ចេញវីដេអូដូចខាងលើនេះ ដើម្បីពន្យល់ពលរដ្ឋរបស់ខ្លួនអំពីការគំរាមកំហែងសន្តិសុខចំពោះរុស្ស៊ី និងអោយពួកគេគាំទ្រប្រតិបត្តិការយោធា។

ប្រសិនបើវីដេអូបែបនេះ ត្រូវបានចេញផ្សាយមែន នោះវានឹងអាចបំពេញតាមតម្រូវការរបស់ប្រធានាធិបតីរុស្ស៊ីលោក វ៉ាឌីមៀ ពូទីន ក្នុងការបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ុយក្រែន ប្រកបដោយភាពត្រឹមត្រូវនៅក្នុងភ្នែករាស្ត្ររបស់លោក៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner