សម្តេចតេជោ៖ រយៈពេល ៦ខែ កម្ពុជាផលិតមាសបានជាង ១៧០០គីឡូក្រាម

ក្រចេះ៖ ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ជាប្រភេទផ្លូវបេតុងកៅស៊ូ AC អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) មានប្រវែងសរុប ៩៣.៥៦គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា មាសដែលយើងផលិតនៅភាគឥសាន ពោលគឺខេត្តមណ្ឌលគីរី ក្នុងរយៈពេល៦ខែមកនេះ ផលិតបាន ១ពាន់ ៧រយ ៥១គីឡូ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងមាស ១ពាន់ ៧រយ ៥១គីឡូដែលយើងផលិតបាន មិនទាន់បានធ្វើឱ្យបានមាសទឹកដប់នៅឡើយទេ គឺត្រូវដឹកទៅប្រទេសអូស្រ្តាលីបន្តទៀត ដើម្បីធ្វើឱ្យក្លាយជាមាសទឹកដប់។ សម្តេច បានបញ្ជាក់ទៀតថា បំណងខ្ញ៉ំ ប៉ូលសេដ្ឋកិច្ចទី៤ គឺភាគឥសានប្រទេសកម្ពុជា ដែលផ្តោតលើកសិឧស្សាហកម្ម និងធនធានរ៉ែ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ បានប្រកាសពីជោគជ័យលើកដំបូងលើការធ្វើអាជីវកម្មរ៉ែមាស ដែលអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner