សម្តេចតេជោ ៖ ស្ពានឆ្លងពីក្រចេះ ទៅកំពង់ធំ និងស្ទឹងត្រែង នឹងបើកការដ្ឋានសាងសង់ នៅឆ្នាំ២០២៣

ក្រចេះ៖ ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ជាប្រភេទផ្លូវបេតុងកៅស៊ូ AC អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) មានប្រវែងសរុប ៩៣.៥៦គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា សម្ដេច នឹងបើកការដ្ឋានសាងសង់ស្ពានឆ្លងពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែង នៅឆ្នាំ២០២៣ ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ឆ្នាំ២០២៣នេះ គឺនឹងបើកការដ្ឋានសម្រាប់ការសាងសង់ស្ពានឆ្លង ពីក្រចេះ ទៅកំពង់ធំ ។

សម្ដេចថា កុំនឹកស្មានថា ហ៊ុន សែន ភ្លេចខេត្តក្រចេះឱ្យសោះ មិនភ្លេចទេ ហើយការតភ្ជាប់នេះ មិនមែនសម្រាប់ចម្លង ពីខ្សែម្ខាងទៅម្ខាងនោះទេ គឺថ្ងៃក្រោយនឹងឆ្លងកាត់ផ្លូវមួយខ្សែ ទៅដល់កំពង់ថ្ម ព្រោះមិត្តចិនគាត់និយាយហើយធ្វើលឿន ជាងផែនការ នេះជាទំលាប់របស់ចិត្ត គាត់និយាយតិចគាត់ធ្វើច្រើន សម្រាប់ខេត្តក្រចេះ ភ្ជាប់ទៅខេត្តស្ទឹងត្រែង និងទៅខេត្តកំពង់ធំ មិត្តចិនជួយធ្វើការងារនេះបន្ត ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner