សម្តេចតេជោ ៖ ពីម្សិលដោះលែងសាស្រ្តាចារ្យអូស្រ្តាលី បន្ទាប់ពីសម្តេចស្នើសុំទៅកាន់ លោក មីន អោងឡាំង ហើយលោកថា នឹងយកទៅពិចារណា

ក្រចេះ៖ ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ជាប្រភេទផ្លូវបេតុងកៅស៊ូ AC អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) មានប្រវែងសរុប ៩៣.៥៦គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា កាលពីថ្ងៃម្សិលមិញនេះ មានការដោះ លែងសាស្រ្តាចារ្យ អូស្រ្តាលីម្នាក់ បន្ទាប់ពីសម្តេចស្នើសុំទៅកាន់ លោក មិញ អ៊ុងឡាំង ហើយលោកថា នឹងយកទៅពិចារណា។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាចង់ឱ្យខ្ញុំទៅមីយ៉ាន់មួយថ្ងៃ អាចធ្វើទៅបានឬអី បើសង្គ្រាមគ្រប់គ្រងដោយយោធាជាង ៧០ឆ្នាំហើយនោះ ប្រទេសកម្ពុជាអីលូវអត់មាន ស ខ្មៅ ក្រហម ខៀវ អីទេ វិធីសាស្រ្តរបស់ខ្ញុំ អាចធ្វើការវិនិឆ្ច័យខុស សូមអ្នកឯងធ្វើបន្តទៅទៀតចុះ ខ្ញុំចង់សួរតែមួយម៉ាត់ទេ តើអ្នកឯងអាចផ្តូលរំលំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានទេ?

សម្ដេចបានបញ្ជាក់ទៀតថា ខ្ញុំប្រឹងប្រែងអស់ហើយ ខ្ញុំក៏មិនបោះបង់ចោលដែរ កុងសង់ស៊ីស ៥ ចំណុចត្រូវតែធ្វើ ករណីនៅមីយ៉ាន់ម៉ា ម្សិលមិញបានដោះលែងសាស្រ្តាចារ្យអូស្រ្តាលី ហើយខ្ញុំបានស្នើសុំទៅកាន់ មិញ អ៊ុងឡាំង ឱ្យដោះលែងអ្នកទោស ហើយគាត់ថា ហ្នឹងយកទៅពិចារណា ក្រោយពេលដែលសាស្រ្តាចារ្យរូបនេះ ចាកចេញពីមីយ៉ាន់ម៉ាទៅ ដល់ប្រទេសខ្លួនវិញ អរគុណខ្ញុំក៏បាន ប្រមាថខ្ញុំក៏បានតែខ្ញុំបានធ្វើការងារហ្នឹងហើយ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner