សម្តេចតេជោ ផ្ដាំទៅជែមសុខ កុំជ្រុលហួសរហូតដល់ថា បើមានសង្រ្គាមរវាងកម្ពុជា-អាមេរិក កាន់កាំភ្លើងឱ្យអាមេរិកវ៉ៃកម្ពុជា

ក្រចេះ៖ ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ជាប្រភេទផ្លូវបេតុងកៅស៊ូ AC អនុវត្តដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) មានប្រវែងសរុប ៩៣.៥៦គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា សម្តេច និង លោក ជែម សុខ បានទាក់ទងគ្នា តែ ជែមសុខ កុំជ្រុលហួស រហូតដល់ថា បើមានសង្រ្គាមរវាងកម្ពុជា និងអាមេរិក លោកកាន់កាំភ្លើង ឱ្យអាមេរិក ដើម្បីវ៉ៃកម្ពុជា ដែលសំដីនេះ មានការប្រតិកម្មទាំងខ្មែរ និង ក្រៅស្រុកតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ញុះហ្នឹងញុះឱ្យខ្ញុំជេរ ព្រោះក្នុងទំនាក់ទំនងខ្ញុំ ជាមួយគាត់ច្បាស់ណាស់ថា លោកធ្លាប់ថា ខ្ញុំជាផ្កាយព្រឹក កាលណាលោកបងមិនពេញចិត្តហៅខ្ញុំទៅធាក់ប៉ុន្មានជើងទៅ គាត់បញ្ជូនស្អីៗមកឱ្យខ្ញុំ ហើយខ្ញុំក៏បញ្ជូនទៅឱ្យគាត់ ។

សម្ដេចថា ខ្ញុំ និងជេមសុខ ទាក់ទងគ្នា តែកុំទៅជ្រុលហួស រហូតដល់ថា បើមានសង្រ្គាមរវាងកម្ពុជានិងអាមេរិក គាត់កាន់កាំភ្លើងឱ្យអាមេរិកដើម្បីវ៉ៃកម្ពុជា សំដីនេះ ប្រតិកម្មទាំងខ្មែរ និង ក្រៅស្រុកតែម្តង ខ្ញុំសូមជូនពរឱ្យ ជំងឺរបស់ប្អូន បានឆាប់ជាអាជំងឺប្អូនដែលទើបវះកាត់ពោះវៀននោះ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner