សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២២ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានចាប់ដំណើរការហើយនាព្រឹកថ្ងៃចន្ទនេះ

ឯកត្តម ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ ត្រូវបានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឲ្យដឹកនាំក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២២ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹក ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សណ្ឋាគារ សុខាភ្នំពេញ (វិថីកែវ ចិន្តា ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ) ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បានមានប្រសាសន៍ថា សន្និបាតរយៈពេលមួយថ្ងៃនេះ មានគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងបូករសរុបលទ្ធផលការងារដែលក្រសួងបានសម្រេចនៅឆ្នាំ ២០២១ កន្លងមក ដោយលើកទិសដៅអំព សមិទ្ធិផលគ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងមន្ទីររាជធានីខេត្ត និងការប្រឈម និងវិធានការណ៍ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ សម្រាប់ អនុវត្តបន្ត ដើម្បីសម្រេចបានតាមផែនការ និងយុទ្ធសាស្តរដែលរាជរដ្ឋាភិបាល បានប្រគល់ជូន ។

អង្គសន្និបាត ក៏បានពិភាក្សាលើបាយការណ៍បូកសរុបលទ្ធផលការងារកាលពីឆ្នំា២០២១កន្លងទៅ លើចំណុចគន្លឹះចំនួន៤ ជាសំខាន់ រួមមាន ៖
១-ការពង្រឹងប្រសិទ្ធភាព កិច្ចការទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងផ្សព្វផ្សាយច្បាប់
២-ការពង្រឹងប្រសិទ្ធភាព កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ
៣-ការពង្រឹងប្រសិទ្ធភាព កិច្ចការអធិការកិច្ច និងទទួលពាក្យបណ្តឹង ដោះស្រាយពាក្យបណ្តឹង
៤-ការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច ។
សូមបញ្ជាក់ថា បើយោងតាមកម្មវិធី លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាត នារសៀលថ្ងៃចន្ទនេះ ដើម្បីប្រកាសដាក់ចេញទិសដៅភារកិច្ច អនុវត្តបន្តក្នុងឆ្នា២០២២ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner