ខ្លឹមសារសំខាន់ៗសម្តេចតេជោថ្លែងថ្ងៃទី៧ កុម្ភៈ ២០២២

មិត្តចិននិយាយតិច ធ្វើច្រើន! ចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធច្រើននៅខេត្តភាគឦសាន មានដូចជាក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីជាដើម។ កម្ពុជាបន្តស្នើចិនជួយសាងសង់តភ្ជាប់កំណាត់ផ្លូវជាតិលេខ៧ ពីអូរគ្រៀង ទៅទៅព្រំដែនឡាវ

សម្តេចតេជោអរគុណដល់ក្រុមហ៊ុនដែលជួយសាងសង់កំណាត់ផ្លូវជាតិលេខ៧ ហើយសម្តេចសង្ឃឹមថា នឹងមិនមានការបើកលើសទម្ងន់លើផ្លូវនេះទៀតទេ

ចិនបានពិនិត្យរួចហើយលើនីតិវិធីភូតគាមអនាម័យត្រីប្រា និងមៀនប៉ៃលិនរបស់កម្ពុជា ដែលជាការបើកទីផ្សារកាន់តែធំ

សម្តេចចង់ប្រែក្លាយខេត្តភាគឦសានឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ពាក់ព័ន្ធកសិ-ឧស្សាហកម្ម និងធនធានរ៉ែ

សម្តេចធ្លាប់ធ្វើដំណើរប្រមាណ ៦ពាន់គីឡូម៉ែត្រនៅទូទាំងប្រទេសកាលពីឆ្នាំ២០១៦ ដើម្បីស្វែងយល់ពីស្ថានភាពប្រទេសពេលមានសង្គ្រាម និងពេលគ្មានសង្គ្រាម

ខេត្តនៅទូទាំងប្រទេសបានចងភ្ជាប់គ្នាដោយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានរួចហើយ នៅសល់តែការចងភ្ជាប់ពីភាគពាយ័ព្យ ទៅភាគនិរតីប៉ុណ្ណោះ

សម្តេចតេជោគ្រោងយកថ្ងៃទី២៨ កុម្ភៈ ២០២២ ជួបសិស្សនិទ្ទេស A ទូទាំងប្រទេសនៅរាជធានីភ្នំពេញ។ ការពន្យារពេលជួបសិស្សនិទ្ទេស A នេះ ដោយសាររង់ចាំ i-Pad ដែលបញ្ជាទិញដោយក្រុមហ៊ុន ជីប ម៉ុង

បើគ្មានការតបណ្តាញទឹកស្អាត គ្មានសាលារៀន គ្មានមណ្ឌលសុខភាព មិនអាចកាត់បន្ថយគម្លាតភាពក្រីក្ររវាងទីក្រុង និងជនបទបានឡើយ

សម្តេចនឹងធ្វើឱ្យទីជនបទរបស់កម្ពុជាទាំងអស់មានអគ្គិសនីប្រើប្រាស់ ខណៈបច្ចុប្បន្នគ្របដណ្តប់ជាង ៩៨ភាគរយហើយ

ធ្វើតែស្រែមួយមុខមិនអាចធ្វើអ្នកមានបានទេ គឺត្រូវតែធ្វើលើដំណាំផ្សេងៗទៀត

សម្តេចតេជោអំពាវនាវឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ខណៈគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សរាល់ថ្ងៃ

រយៈពេល៣០ថ្ងៃហើយ កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ តែត្រូវបន្តយកចិត្តទុកដាក់លើការការពារ និងចាក់ដូសជំរុញ

សម្តេចមិនធ្វើជាមេទាហានដែលឱ្យទ័ពចូលសមរភូមិដោយគ្មានសម្ភារៈ និងយុទ្ធភណ្ឌសម្រាប់ប្រយុទ្ធនោះទេ។ ក្រុមគ្រូពេទ្យក៏សម្តេចមិនឱ្យខ្វះសម្ភារៈបរិក្ខារពេទ្យដែរ

សម្តេចតេជោផ្តាំទៅពលរដ្ឋមីយ៉ាន់ម៉ាថា កម្ពុជាគ្មានទទួលបានប្រយោជន៍អ្វីពីការប្រឹងប្រែងដោះស្រាយវិបត្តិមីយ៉ាន់ម៉ានោះឡើយ

ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាតួអង្គសាងគុណសម្បត្តិនាំដល់ការចរចាបញ្ចប់សង្គ្រាម តែគុណសម្បត្តិគេផ្តល់ទាំងស្រុងទៅ UN

កម្ពុជាក្នុងនាមប្រធានអាស៊ាន ដែលសម្របសម្រួលចំពោះបញ្ហាមីយ៉ាន់ម៉ា ទទួលបានការគាំទ្រច្រើនជាងការរិះគន់។ សម្តេចតេជោ រង់ចាំមើលដៃគូអាស៊ានផ្សេងទៀត ចូលរួមដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។

ads banner