ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងដើម្បីបញ្ចៀសសង្រ្គាមគឺជិតដល់ហើយ

ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ថ្លែងថា លោកគិតថា កិច្ចព្រមព្រៀងមួយដើម្បីបញ្ចៀសសង្គ្រាមនៅអ៊ុយក្រែន គឺអាចធ្វើទៅបាន ហើយថា វាជារឿងស្របច្បាប់សម្រាប់រុស្ស៊ី ក្នុងការលើកឡើងពីក្តីកង្វល់សន្តិសុខរបស់ខ្លួន។

នៅមុនពេលជួបពិភាក្សានៅទីក្រុងម៉ូស្គូ ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទនេះ លោក ម៉ាក្រុង បានអំពាវនាវឱ្យមាន “តុល្យភាពថ្មី” ដើម្បីការពាររដ្ឋនានានៅអឺរ៉ុប និងធ្វើឱ្យរុស្ស៊ីមានភាពកក់ក្តៅ។ លោក ម៉ាក្រុង ដែលបាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃអាទិត្យម្សិលមិញ បានព្រមានប្រឆាំងនឹងការរំពឹងថា ទីក្រុងម៉ូស្គូនឹងចាត់វិធានការឯកតោភាគី ដើម្បីបន្ធូរបន្ថយស្ថានការណ៍ ហើយបាននិយាយថា រុស្ស៊ីមានសិទ្ធិលើកឡើងពីក្តីកង្វល់របស់ខ្លួន។ ​ប្រធានាធិបតីបារាំងរូបនេះ​បានសង្កត់ធ្ងន់​ថា ការ​បង្កើត​ការ​សន្ទនា​ជាមួយ​រុស្ស៊ី​មិន​អាច​ឆ្លង​កាត់​ការ​ចុះ​ខ្សោយ​ នៃ​រដ្ឋ​អឺរ៉ុប​ណាមួយ​ឡើយ។

គួរបញ្ជាក់ថា រុស្ស៊ីបានធ្វើការទាមទារជាច្រើន រួមទាំងការឱ្យសម្ព័ន្ធភាពការពារជាតិណាតូ ច្រានចោលការចូលជាសមាជិករបស់អ៊ុយក្រែន ហើយឱ្យកាត់បន្ថយវត្តមានយោធារបស់ខ្លួននៅអឺរ៉ុបខាងកើត។ ជាការឆ្លើយតបនោះ បណ្តាប្រទេសលោកខាងលិចបានច្រានចោលការលើកឡើងនេះ ជំនួសឱ្យការផ្តល់យោបល់លើផ្នែកផ្សេងទៀតនៃការចរចា ឧទាហរណ៍ការពិភាក្សាស្តីពីការកាត់ផ្តាច់អាវុធនុយក្លេអ៊ែរជាដើម៕  Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner