ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តបាត់ដំបង ដាស់តឿនថ្នាក់ដឹកនាំបក្សគ្រប់ថ្នាក់នៅក្នុងស្រុកថ្មគោល ត្រូវបង្កើនភាពសកម្មក្នុងការពង្រឹងបក្ស និងប្រព្រឹត្តនូវអំពើល្អ ជាមួយប្រពលរដ្ឋក្នុងមូលដ្ឋានខ្លួន

        ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តបាត់ដំបង បានធ្វើការណែនាំដោយបានដាស់តឿននិងធ្វើការក្រើនរំលឹកទៅដល់ថ្នាក់ដឹកនាំបក្សនៃគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ក្នុងមូលដ្ឋាននៃស្រុកថ្មគោល ត្រូវតែបង្កើននូវភាពសកម្មក្នុងពង្រឹងបក្ស កសាងកម្លាំងបក្សថ្មី និងត្រូវថែទាំចិញ្ចឹមចលនាបក្ស ជាពិសេសយកចិត្តទុកដាក់ទំនុកបម្រងដល់សមាជិកបក្សចាស់និងខិតខំបម្រើនិងប្រព្រឹត្តនូវអំពើល្អក្នុងការបម្រើប្រជាជនឲ្យបានកាន់តែល្អប្រសើរនិងសកម្មបន្ថែមទៀត ទាំងសេវាតម្រូវការ ទាំងសេវាសំណូមពរ របស់បងប្អូនដែលកំពុងតែប្រឈមនិងកំពុងតែជួបការលំបាកខ្លាំង ត្រូវរួមគ្នាធ្វើ និងឆ្លើយតបជូនពួកគាត់ឲ្យបានសមស្របតាមលទ្ធភាពដែលអាចធ្វើទៅបានហើយអ្វីដែលមិនអាចដោះស្រាយចំពោះមុខបាន ក៏ត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំក្រុមការងារមូលដ្ឋានខ្លួននិងគណបក្សនៅថ្នាក់លើដើម្បីរួមគ្នាគិត រួមគ្នាធ្វើនិងរួមគ្នាដោះស្រាយជូនពួកគាត់ឲ្យបានសមស្រប។

      ការផ្តល់នូវអនុសាសន៍គន្លឹះរបស់ឯកឧត្តមសុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នៅព្រឹចុងសប្តាហ៍ថ្ងៃទី០៦ខែកុម្ភៈកន្លងទៅបែបនេះគឺនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរផ្លាស់និងប្រគល់ភារកិច្ចថ្មីចូលកាន់មុខតំណែងជាប្រធានគណៈកម្មាធិការគណបក្សស្រុកថ្មគោល របស់លោក ជា សម្បត្តិ (ដែលជាអភិបាលស្រុកថ្មគោល) ដើម្បីជំនួសលោក អ៊ូច អ៊ាង ប្រធានគណបក្សប្រជាជនកម្ពុជាចាស់ ដែលមានបញ្ហាសុខភាព។

    តាមរយៈការប្តេជ្ញាចិត្តរបស់លោក ជា សម្បត្តិប្រធានគណបក្សស្រុកថ្មគោលថ្មី ក្នុងនោះឯកឧត្តម សុខ លូ ក៏បានជម្រុញ និង លើកទឹកចិត្តដល់ថ្នាក់ដឹកនាំបក្សមូលដ្ឋានទាំងអស់ត្រូវបន្តប្រពៃណីល្អក្នុងការពង្រឹងនូវធ្លុងសាមគ្គីក្នុងការដឹកនាំបក្សនៃមូលដ្ឋានរបស់ខ្លួនឲ្យបានរឹងមាំ និងមានការឯកភាពផ្ទៃក្នុងជាមុនសិនដើម្បីសម្រេចនូវផែនការស្នូលរបស់គណបក្សនិងរបស់ថ្នាក់លើបានដាក់ចុះ។អ្វីដែលផ្តោតសំខាន់គឺសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ។ ត្រូវកែលម្អនូវចំណុចអវិជ្ជមានដែលកើតមានកន្លងមក ដែលកើតមាននៅក្នុងបក្សមូលដ្ឋាននីមួយៗ ចាប់ពីពេលនេះតទៅ ដើម្បីពង្រឹងនុងពង្រីកការដឹកនាំបក្សនៅថ្នាក់មូលដ្ឋានឲ្យកាន់តែរឹងមាំ កាន់តែមានជំនឿទុកចិត្តពីសមាជិកបក្សរបស់ខ្លួន ពីប្រ

ជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនដើម្បីឲ្យពួកគាត់កាន់តែមានជំនឿលើការដឹកនាំរបស់គណបក្សប្រជាជន និងធ្វើឲ្យពួកគាត់ផ្តល់នូវភាពទំនុកចិត្តក្នុងការបន្តនូការគាំទ្រ និង បោះឆ្នោត ជូនគណណបក្សប្រជាជនកម្ពុជាយើងនៅពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ឆាប់ៗនេះនិងការបោះឆ្នោតជាសកលនៅឆ្នាំ២០២៣ខាងមុខនូវក្នុងការដណ្តើមប្រៀបឈ្នះនៃការបោះឆ្នោតទាំង២ខាងលើនេះ ឲ្យបានដាច់ខាត៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner