អធិការបតីអាល្លឺម៉ង់៖ អាល្លឺម៉ង់អាចនឹងដាក់ពង្រាយកងទ័ពបន្ថែមទៀតទៅកាន់ប្រទេសលីទុយអានី

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ បានស្នើថា លោកបើកចំហរក្នុងការបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់ប្រទេសលីទុយអានី ក្នុងការប៉ុនប៉ងពង្រឹងផ្នែកខាងកើតនៃសម្ព័ន្ធមិត្តយោធាណាតូ ដើម្បីឆ្លើយតបទៅនឹងការប្រមូលផ្តុំកងទ័ពរុស្ស៊ីយ៉ាងច្រើននៅជិតព្រំដែនអ៊ុយក្រែន។

លោក សូលស៍ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុក ARD យ៉ាងដូច្នេះថា យើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើអ្វីៗទាំងអស់ដែលចាំបាច់ ក្នុងការពង្រឹងក្រុមប្រយុទ្ធដែលដឹកនាំដោយអាល្លឺម៉ង់នៅលីទុយអានី។ លោកបន្ថែមថា លោកនឹងពិភាក្សាលើសំណើនេះ ជាមួយមេដឹកនាំនៃរដ្ឋបាល់ទិកទាំង ៣ គឺអេស្តូនី ឡាតវី និងលីទុយអានី ដែលគ្រោងនឹងហោះហើរមកកាន់រដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីទៅជួបពិភាក្សាជាមួយលោកនៅថ្ងៃទី១០ ខែកុម្ភៈខាងមុខនេះ។

ទោះជាយ៉ាងណាក៏ដោយ អធិការបតីអាល្លឺម៉ង់រូបនេះ បានច្រានចោលការរំពឹងទុកដែលថា ការបញ្ជូនអាវុធទៅអ៊ុយក្រែននឹងកើតឡើង ដោយសារតែគោលនយោបាយរបស់អាល្លឺម៉ង់មិនបញ្ជូនអាវុធទៅកាន់តំបន់ជម្លោះនោះឡើយ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner