ម្ពុជាមាតុភូមិយើង ០៨-០២-២០២២

កម្ពុជាមាតុភូមិយើង ០៨-០២-២០២២

LD2  ប្រមុខដឹកនាំកម្ពុជានិងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាធារណរដ្ឋកូរ៉េខាងត្បូង ជាមួយនឹងការទទួល «ពានរង្វាន់សន្តិភាពស៊ុនហាក់» ដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សន្តិភាព អភិវឌ្ឍធនធានមនុស្ស រួមទាំង ប្រឹងប្រែង ដើម្បីការពារសុខុមាលភាពរបស់មនុស្សជាតិ៕..អាន((សម្រួលអត្ថបទលីដា+រូបភាពសេឌី)

LD4  សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស ក្នុងក្របខណ្ឌនៃការរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក (MECA) ៕…អាន (សម្រួលអត្ថបទលីដា+រូបភាពទីងី)

LD1  ក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៨នាក់បន្ថែមទៀតរកឃើញវិជ្ជមានកូវីដ១៩,ខណៈលោកជំទាវ ឱ វណ្ណឌីន អំពាវនាវក្រុមបាតុករ ចូលរួមកសំណាកទាំងអស់គ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល និងប្រាប់ជនអគតិ កុំកេងចំណេញនយោបាយលើរឿងនេះ៕..អាន(សម្រួលអត្ថបទលីដា+រូបភាពទីងី)

LD3  រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ បាននិងកំពុងស្វះស្វែងរកទីផ្សារថ្មីៗ ដើម្បីលក់ឥណទានកាបូន ដើម្បីយកថវិកាមកបង្កើន និងពង្រឹងការងារការពារ អភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាន៕..អាន(សម្រួលអត្ថបទលីដា+រូបភាពសេឌី)

LD  ក្រសួងធនធានទឹក ៖ចាប់ពីថ្ងៃទីស្អែកដល់ថ្ងៃទី១៥ ខែកុម្ភៈ កម្ពុជាអាចមានភ្លៀងផ្គរក្នុងកម្រិតពីខ្សោយទៅច្រើនទៅតាមតំបន់ ដោយសារទទួលឥទ្ធិពល ពីជ្រលងសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតពីខ្សោយទៅមធ្យម៕…អាន(សម្រួលអត្ថបទលីដា+រូបភាពទីងី)

ព័ត៌មានអន្តរជាតិពេលព្រឹក

១-  បទវិភាគអន្តរជាតិ៖ ដំណើរទស្សនកិច្ចរបស់លោក អាន់ថូនី ប្លីងគែន បញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែផ្តោតលើតំបន់អាស៊ី ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា

២-  ម្ចាស់ក្សត្រី Elizabeth ទី២ នៃចក្រភពអង់គ្លេស អាចនឹងដាក់រាជ្យនៅឆ្នាំ២០២៣ ហើយអ្នកស្នងរាជ្យបន្តគឺព្រះអង្គម្ចាស់ ឆាលី ៕..អានផ្ទាល់..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner