វៀតណាម​នឹង​ទិញ​វ៉ាក់សាំង​អាមេរិក​ ​ចាក់​ឲ្យ​កុមារ​៥​ឆ្នាំ​ឡើង​

ដើម្បី​ធានា​សុវត្ថិភាព​ចំពោះ​សិស្ស​ ​និង​កុមារ​ ​រដ្ឋាភិបាល​វៀតណាម​ ​គ្រោង​បញ្ជាទិញ​វ៉ាក់សាំង​អាមេរិក​ ​P​f​i​z​e​r ​ចំនួន​ ​២​១​,​៩​លាន​ដូ​ស​ ​ចាក់​ឱ្យ​កុមារ​អាយុ​ចន្លោះ​ចាប់ពី​ ​៥​ ​ទៅ​ ​១​២​ឆ្នាំ​។​

​គម្រោង​នេះ​ត្រូវ​ប្រកាស​ថ្មីៗ​នេះ​ ​ពោល​ក៏​ស្រប​ពេល​ដែល​ក្រសួងសុខាភិបាល​ថា​ ​សាលា​ភាគច្រើន​នឹង​បើក​ឡើងវិញ​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​ ​២​០​២​២​ ​ដូច្នេះ​ ​សិស្សសាលា​ប្រមាណ​ជាង​ ​១​៧​លាន​នាក់​ ​នៅ​ក្នុង​ប្រទេស​វៀតណាម​នឹង​វិលត្រឡប់​ទៅ​សិក្សា​នៅ​ក្នុង​ថ្នាក់រៀន​ដោយ​ផ្ទាល់​វិញ​ ​និង​មិន​សិក្សា​តាម​ប្រព័ន្ធ​អន​ឡា​ញ​ទៀត​នោះ​ទេ​។​

​គួរ​បញ្ជាក់​ថា​ ​វៀតណាម​បាន​ផ្ទុះ​ឆ្លង​កូ​វី​ដ​១​៩​ខ្លាំង​នៅ​កំឡុង​ខែ​ ​តុលា​ ​ឆ្នាំ​២​០​២​១​កន្លងទៅ​។​ ​សិស្ស​ស្ទើរ​ទូទាំង​ប្រទេស​បាន​ធ្វើ​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​ជំនួស​ឱ្យ​ការ​ទៅ​សិក្សា​នៅ​ក្នុង​សាលា​ដោយ​ផ្ទាល់​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner