ខ្សែបម្រើចំណូលថ្មី ជឿថា Newcastle នឹងក្លាយជើងជាឯក UEFA Champions League

ខ្សែបម្រើ Bruno Guimaraes ដែលទើបផ្លាស់ពីក្លឹប Lyon មកកាន់ក្លឹប Newcastle United បាននិយាយទៅកាន់សារព័ត៌មានថា គេជឿជាក់ក្លឹប Newcastle នឹងក្លាយជាជើងឯក UEFA Champions League និងជាក្លឹបដ៏ល្អជាងគេ នៅថ្ងៃណាមួយនាពេលអនាគត។ ខ្សែបម្រើរូបនេះ បាននិយាយថា៖” ក្លឹប Newcastle នឹងក្លាយជាក្លឹបដ៏មានឥទ្ធិពលនៅក្នុងពិភពបាល់ទាត់។

ខ្ញុំអត់មានអីត្រូវសង្ស័យពីការសម្រេចចិត្តមកក្លឹបនេះទេ “។ខ្សែបម្រើរូបនេះក៏បាននិយាយដោយការជឿជាក់ថា គោលបំណងរបស់ក្លឹបគេនៅរដូវកាលខាងមុខនេះ គឺចូលរួមក្នុងការប្រកួត UCL និងឈ្នះពានមួយនេះផងដែរ។

គួរបញ្ជាក់ផងដែរថា Newcastle ក្រោមការដឹកនាំរបស់ ព្រះអង្គម្ចាស់ Mohammed bin Salman ដែលមានទ្រព្យសម្បត្តិរាប់រយពាន់លានដុល្លារ ដោយកាលពីរដូវកាលទិញដូរ ខែមករាកន្លងទៅនេះក្លឹប Newcastle ក៏បានចំណាយលុយនាំចូលកីឡាករច្រើនជាងគេផងដែររហូតទៅដល់ ៧នាក់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner