ប្រមុខ​ការទូត​កម្ពុជា​ធ្វើ​បទ​បង្ហាញ​ស្ដីពី​សភាពការណ៍​ពិភពលោក និង គោលនយោបាយ​ការបរទេស​កម្ពុជា ជូន​ដល់​សមាជិក​ព្រឹទ្ធសភា​

ភ្នំពេញៈ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​បានធ្វើ​បទ​បង្ហាញ​ស្ដីពី​សភាពការណ៍​ពិភពលោក និង​គោលនយោបាយ​ការបរទេស​កម្ពុជា​ជូន​ដល់ គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិ​ការ​អន្តរជាតិ ឃោសនាការ​និង​ព័ត៌មាន និង​ប្រធាន​នៃ​គណៈកម្មការ​ទាំង ៩ ទៀត នៃ​ព្រឹទ្ធសភា​កម្ពុជា នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​វិមាន​ព្រឹទ្ធសភា​។

រូបថតៈប្រមុខ​ការទូត​កម្ពុជា​ធ្វើ​បទ​បង្ហាញ​ស្ដីពី​សភាពការណ៍​ពិភពលោក និង គោលនយោបាយ​ការបរទេស​កម្ពុជា ជូន​ដល់​សមាជិក​ព្រឹទ្ធសភា​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​លោកថា​ ឯកឧត្តម​បាន​ផ្តោតលើ​ផ្នែក សំខាន់ៗ មួយចំនួន នៃ​ការងារ​ការបរទេស និង​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ​របស់​កម្ពុជា ក្នុងនោះ​រួមមាន​ការ​ប្រឈម​ជា យុទ្ធសាស្ត្រ កម្ពុជា​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ និង​ការលើកកម្ពស់​ប្រសិទ្ធិភាព​ការងារ​ការទូត​។

ឯកឧត្តមពុំបានសរសេរលំអិតអំពីអ្វីខ្លើះដែលលោកបានជម្រាបជូនគណៈកម្មការជំនាញទាំង៩នេះទេ តែលោកបានបញ្ជាក់
ថា ឯកឧត្តម​ក៏​ពិតជា​រីករាយ​ណាស់​ដែល​បាន​ជួប​សំណេះសំណាល ជាមួយ ឯកឧត្តម លោកជំទាវ នៅ​ព្រឹទ្ធសភា ដែល​ឯកឧត្តម​ធ្លាប់បាន​ស្គាល់​ដោយផ្ទាល់ និង​សូម​កោតសរសើរ​ដោយស្មោះ ចំពោះ​ការ​ពលី និង​ការរួមចំណែក​របស់គាត់​ដើម្បី​បុព្វហេតុ​ជាតិ​យើង​។ ឯកឧត្តម​ក៏បាន​នាំយក សៀវភៅ​កេរដំណែល​ស្នាដៃ​ម្ហូប​ខ្មែរ ជា​វត្ថុ​អនុស្សាវរីយ​ខ្លះ​ដើម្បី​ជូន​ពួកគាត់​៕ ដោយៈ ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner