អនុប្រធានអចិន្រ្តៃយ៍ CAMSOC បានចាត់ទុកសន្និបាត និងសិក្ខាសាលា ពិតជាមានសារៈសំខាន់ផ្តល់នូវប្រសិទ្ធិភាពការងារបន្ថែមដល់ CAMSOC

ក្នុងសន្និបាតបូកសរុបលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិស្ដីពី អភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ បានថ្លែងថា សន្និបាត និងសក្ខាសាលានេះ ពិតជាមានសារៈសំខាន់ និងបានផ្តល់នូវប្រសិទ្ធភាពការងារបន្ថែមដល់ គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ។

សារៈសំខាន់ និងបានផ្តល់នូវប្រសិទ្ធភាពការងារទាំងនោះរួមមាន ទី១. ការយល់ដឹងពីវឌ្ឍនភាពការងារ និងទិសដៅរបស់គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍រហូតដល់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។ទី២. បញ្ជ្រាបយល់ដឹងអំពីតួនាទីភារកិច្ចស្នូល និងភារកិច្ចសហការរបស់គណៈកម្មការជំនាញនីមួយៗ និងកំណត់ប្រតិទិនការងារសំខាន់ៗមួយចំនួន។ទី៣. បញ្ជ្រាបការយល់ដឹងស្តីអំពីរដ្ឋបាលផ្ទៃក្នុង និងយន្តការជំនាញ របស់គណៈកម្មការជំនាញនីមួយ។ទី៤. ស្វែងរកដំណោះស្រាយ និងបញ្ញាកង្វល់នានា ដែលនៅសេសសល់ទាន់ពេលវេលា។ ទី៥.ពង្រឹងតម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ក្នុងការដឹកនាំគ្រប់គ្រងព្រឹត្តិការណ៍កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ទី៦. ការដាក់ចេញនូវក្រមប្រតិបត្តិ និងក្រុមសិល៌ធម៌របស់គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ដើម្បីធនាប្រសិទ្ធភាពបន្ថែម ក្នុងការងារ រៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។

អនុប្រធានអចិន្រ្តៃយ៍ CAMSOC បានគូបញ្ជាក់ទៀតថា តាមរយៈសិក្ខាសាលានេះផងដែរ យើងនឹងទទួលបានចំណេះដឹងថ្មីៗបទពិសោធន៍ល្អៗទុកជាធាតុចូលយ៉ាងសំខាន់សម្រាប់ប្រើប្រាស់ធនធានសរុប កម្លាំងសរុប ឆ្ពោះទៅរកប្រសិទ្ធិភាពការងាររបស់គណៈកម្មាធិការជាតិរៀបចំការកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ៕ ដោយ ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner