សមាជិកសភាជប៉ុនពាក់មួកសុវត្ថិភាពបង្ការរញ្ជួយដី អំឡុងការប្រជុំ

សមាជិកសភាជប៉ុនជាច្រើននាក់ ថ្មីៗនេះ បាននាំគ្នាធ្វើលំហាត់សមពាក់មួកការពារសុវត្ថិភាពពេលរញ្ជួយដីដើម្បីត្រៀមទប់ទល់នឹងពេលដែលមានគ្រោះអាសន្ន ដោយសារប្រទេសមួយនេះជារឿយៗប្រឈមនឹងបញ្ហាគ្រោះធម្មជាតិ។

យោងតាមសារព័ត៌មានរដ្ឋឲ្យដឹងថា នេះគឺជាលើកទីពីរហើយដែលមានការធ្វើលំហាត់សមនេះឡើង ក្រោយពេលដែលមួកនេះ ត្រូវបានបញ្ចេញកាលពីឆ្នាំ ២០១៧។ លំហាត់សមលើកទីពីរនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារកន្លងទៅ ដែលដឹកនាំដោយវាគ្មិន Tadamori Oshima ហើយនាំឲ្យមានការចូលរួមទាំងសមាជិកពីបក្សប្រឆាំង និងបក្សកាន់អំណាច។

មួកការពារទាំងនោះ ត្រូវបានដាក់នៅក្រោមកៅអីអង្គុយរបស់សមាជិកសភាទាំងអស់ ដើម្បីងាយស្រួលទាញយកមកពាក់នៅពេលមានគ្រោះរញ្ជួយដី។
គួរឲ្យដឹងថា គ្រោះរញ្ជួយដីតែងតែកើតឡើងជាញឹកញាប់នៅក្នុងប្រទេសជប៉ុន ដោយកាលពីឆ្នាំ ២០១១ រញ្ជួយដីកម្រិត ៩វ៉ិចទ័រ បានបណ្ដាលឲ្យមានរលកយក្សស៊ូណាមិដែលសម្លាប់មនុស្សរហូតដល់ជិត ២ម៉ឺននាក់ឯណោះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner