ផ្ទុះរោងចក្រគីមីផ្ទួនៗគ្នា នៅសហរដ្ឋអាមេ៉រិក ពលរដ្ឋក្នុងក្រុងចំនួន៣ នៃរដ្ឋតិចសាស់ភៀសខ្លួន
អត្ថបទដោយ៖
Kien Sereyvuth
មន្ត្រីក្នុងតំបន់បានបញ្ជាឲ្យពលរដ្ឋនៅក្នុងទីក្រុងចំនួនបីនៃរដ្ឋតិចសាស់ សហរដ្ឋអាមេ៉រិកជម្លៀសខ្លួនចេញពីផ្ទះ បន្ទាប់ពីមានការផ្ទុះរោងចក្រគីមីជាលើកទី ២ នៅផែ Neches (ណេឆេស) សហរដ្ឋអាមេ៉រិក។
សារព័ត៌មាន MailOnline បានចេញផ្សាយកាលពីម្សិលមិញថា ការផ្ទុះលើកទីមួយបានកើតឡើងកាលពីវេលាម៉ោង ១រំលងអាធ្រាត្រនៅរោងចក្រគីមីឥន្ធនៈ និងបន្ដឆាបឆេះរហូតដល់ថ្ងៃពុធ បង្កជាផ្សែងហ៊ុយទ្រលោមទៅលើអាកាស។
ដើម្បីជាការប្រុងប្រយ័ត្នសុវត្ថិភាព មន្ត្រីក្នុងតំបន់បានស្នើសុំថាប្រជាជននៅទីក្រុង Neches និង Groves ជម្លៀសខ្លួនចេញពីតំបន់នោះ។ បន្ទាប់មកទៀត មន្រ្តីនឹងខិតខំប្រឹងប្រែងឆ្ពោះទៅរកការពន្លត់ភ្លើង ហើយខណៈបេលដែលការស៊ើបអង្កេតពីមូលហេតុដែលបណ្ដាលឲ្យមានការផ្ទុះ នឹងត្រូវធ្វើឡើងបន្ដទៀត៕ធ.ដ