រថយន្តមិនចាំម៉ាកបើកបុករថយន្តឡិចសុីសពីក្រោយវិលដូចកន្តេះឡង់ទៅបោក និងថូផ្ការមុខផ្ទះប្រជាពលរដ្ឋបែករាយពេញផ្លូវរងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មានរថយន្តមិនចាំម៉ាកមួយគ្រឿងបានបើកបុករថយន្តលុចស៊ីស RX300 មួយគ្រឿងពីក្រោយវិលជាច្រើនជុំទៅប៉ះនឹងខឿនចិញ្ចើមផ្លូវដល់មុខផ្ទះប្រជាពលរដ្ឋ និងបុកថូផ្ការបែករាយប៉ាយពេញផ្លូវ រួចរថយន្តបង្កបើករត់គេចខ្លួនបាត់កាលពីវេលាម៉ោងម៉ោង ១ និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងផ្លូវ២៨គ្រួសារ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមការរៀបរាប់ពីម្ចាស់រថយន្តរងគ្រោះបានឲ្យដឹងថាមុនកើតហេតុ រូបគាត់បានបើករថយន្តមួយគ្រឿងម៉ាកឡិចសុីសRX-330 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2H-6472ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងទៀតមិនស្គាលម៉ាកបើកមកពីក្រោយក្នុងល្បឿនយ៉ាងលឿន បានបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តរបស់វិលជាច្រើនជុំហើយបោក និងនឹងខឿនចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋ និងថូផ្កាបែកអស់ជាច្រើនថូបែករាយពេញផ្លូវ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។រីឯរថយន្តបង្កបើករត់គេចបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខរងចាំដោះស្រាយជាមួយខាងម្ចាស់ផ្ទះនៅពេលក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner