គណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ បន្តរឹតបន្តឹង និងផ្សព្វផ្សាយពីវិធានការកូវីដ-១៩ ខណៈមេរោគបំប្លែងថ្មី កំពុងឆ្លងចូលសហគមន៍

ភ្នំពេញ ៖ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ លោក គួច ចំណាន បានបន្តដឹកនាំក្រុមការងារក្រោមឱវាត ចុះធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករ និងអតិថិជន ឱ្យអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ៣ការពារ និង ៣កុំ តាមអនុសាសន៍សម្តេចនាយករដ្ឋមន្ត្រី ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជាប្រភេទបំប្លែងថ្មី អូមីក្រុង (Omicron) នៅព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតនៅផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជាក់ស្តែងនៅព្រឹកនេះ លោក គួន ចំណាន ប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ ក៏បានចុះដឹកនាំកម្លាំងផ្ទាល់យកម៉ាស់មកចែកជូន និងបានណែនាំឱ្យក្រុមអាជីវករលក់ដូរនៅក្នុងផ្សារច្បារអំពៅ ត្រូវធ្វើអនាម័យឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំផងដែរ។

ប្រធានផ្សារច្បារអំពៅ លោក គួន ចំណាន បានប្រាប់ AMS ឱ្យដឹងថា ការចុះដឹកនាំកម្លាំងផ្ទាល់នេះ ដោយទទួលបានការណែនាំពីរាជរដ្ឋាភិបាល ជាពិសេសបទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង (Omicron) ឆ្លងក្នុងសហគមន៍។

លោក គួន ចំណាន បានបន្តឱ្យដឹងទៀតថា ក្នុងផ្សារច្បាអំពៅនេះ ក៏បានបំពាក់នូវឧបករណ៍បំពងសំឡេងផ្សព្វផ្សាយពាក់ព័ន្ធទៅនិងវិធានការការពាររបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដោយផ្ទាល់មាត់ តាមមេក្រូដៃថែមទៀត ដើម្បីបង្កើនការយកចិត្តទុកដាក់បំផុត ក្នុងការទប់ស្កាត់ទៅលើកូវីដ-១៩ និងជម្រុញឱ្យបងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញចូលក្នុងផ្សារច្បារអំពៅ ត្រូវបង្កើនការប្រុងប្រយ័ត្ន អោយបានខ្ពស់បំផុត ត្រូវអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ និង ៣កុំ ឱ្យបានជាប់ជាប្រចាំ។

សូមបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈវីដេអូ (Video Conference) កាលពីពេលកន្លងទៅនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ ធ្វើការពង្រឹងលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង (Omicron) បាននិងកំពុងចូលដល់សហគមន៍ និងត្រូវបន្តជុំរុញចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដូសជំរុញទី៣ និងដូសទី៤ ឱ្យបានគ្រប់ៗគ្នា៕ ដោយ ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner