រដ្ឋមន្រ្តីក្រសួងការងារស្នើសុំធនាគារពិភពលោកជួយពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកវិទ្យានិងវិជ្ជាជីវៈដល់ យុវជនកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន សំណូមពរដល់ធនាគារ( World Bank)ជួយគាំទ្រ បន្ថែមនូវ សកម្មភាពពង្រឹងគុណភាពវិស័យអប់រំបណ្តុះបណ្តាលបច្ចេកវិទ្យានិងវិជ្ជាជីវៈ( TVET) ដើម្បីឱ្យឆ្លើយតបទៅ នឹងតម្រូវការនិយោជកឱ្ យយុវជនទទួលបានការងារល្អៗទទួលបានការបង្កើនចំណូលនិងចូលរួមបង្កើនផលិតភាពរបស់ប្រទេសកម្ពុជា។

ឯកឧត្តម អ៊ិតសំហេង រដ្ឋមន្រ្តីក្រសួងការងារបានលើកឡើង យ៉ាងដូច្នេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Yasser El- Gammal នាយកគ្រប់គ្រងផ្នែកគាំពារសង្គម និងការអនុវត្ត ការងារ ជាសកលប្រចំាតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តាមរយៈ ប្រព័ន្ធ វីដេអូអនឡាញ(Zoom) នាថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២២។

ក្នុងកិច្ចពិភាក្សានេះធ្វើឡើងដើម្បីជជែកលើកិច្ចការមួយចំនួនដែលធនាគារពិភពលោកអាចជួយគាំទ្រអ្វីខ្លះដល់ការអភិវឌ្ឍជំនាញនិងការចល័តកម្លាំងពលកម្មនៅកម្ពុជាដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការនិយោជកឱ្យយុវជនទទួលបានការងារល្អៗ ដើម្បីបង្កើនចំណូលរបស់ ពួកគេ និងដើម្បីចូលរួមបង្កើនផលិតភាពរបស់ប្រទេសកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រី បានសំណូមពរដល់ធនាគារពិភពលោកសូម ជួយគាំទ្របន្ថែមនូវសកម្មភាពមួយចំនួនទៀតដូចជា៖ ពង្រឹង គុណភាព TVETឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ, ពង្រីក ដល់ការចុះឈ្មោះចូលរៀនក្នុងប្រព័ន្ធ TVET, លើកកម្ពស់ការចូលរួម ពីវិស័យឯកជនក្នុងប្រព័ន្ធ TVET, ធ្វើឱ្យប្រសើរឡើងអភិបាលកិច្ច និងប្រព័ន្ធ TVET,និងបានស្នើសុំ បន្ថែមវិស័យសំខាន់ៗមួយចំនួន ដែលគាំទ្រដល់ការអនុវត្តគោលនយោបាយ TVET policyនិង ផែនការ មេសម្រាប់ អភិវឌ្ឍន៍គ្រឹះស្ថានTVETនិងការគាំទ្រលើ ភាសាបរទេសជំនាញឌីជីថល/ព័ត៌មានវិទ្យានិងជំនាញទន់ដែល ជំនាញទាំងនេះគឺជាជំនាញដ៏សំខាន់ដែលត្រូវដាក់បញ្ចូលក្នុងកម្មវិធីសិក្សានិងគ្រប់កម្រិតនៃវគ្គបណ្តុះបណា្តល។

ចំណែកលោក Yasser El- Gammal បានបង្ហាញនូវសុទិដ្ឋិនិយម ចំពោះការរីកចម្រើនដ៏ឆាប់រហ័សលើគ្រប់វិស័យ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកពេញចិត្តបង្កើនកិច្ច សហប្រតិបត្តិ ការ ទាំងស្ថាប័នឯកជននិងស្ថាប័ន របស់រដ្ឋាភិបាល ជាពិសេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់តែម្តង លើការ បណ្តុះបណ្តាលសមត្ថភាព និងអភិវឌ្ឍន៍ជំនាញរបស់យុវជនឲ្យ ដណ្តើមបានឱកាសការងារដ៏ល្អ និងទទួលបានប្រាក់ចំណូល កាន់តែប្រសើរ។

លោកបានគាំទ្រនូវសំណើរ និងសំណូមពរដែល លោករដ្ឋមន្ត្រីបាន លើកអំពីអ្វីដែលជាតម្រូវការអភិវឌ្ឍជំនាញ នៅកម្ពុជានេះ។ លោក បានបញ្ជាក់បន្ថែមថា ធនាគារពិភពលោក ប្តេជ្ញាធ្វើការជាមួយក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំគម្រោងនេះឲ្យ បាននៅ ចុងឆ្នាំនេះ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner