រដ្ឋមន្រ្តីក្រសួងសាធារណការ ជិះកង់ពិនិត្យមើលផ្លូវទោចក្រយាន និង ផ្លូវសម្រាប់អ្នកថ្មើរជើងនៅក្រុងសៀមរាប

សៀមរាប៖ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូននិងជាអនុប្រធានប្រចាំការ នៃគម្រោង ស្ថាបនាហេដ្ឋារចនសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប កាលពី ថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូ ក្រសួង អញ្ជើញជិះកង់ពិនិត្យមើលផ្លូវទោចក្រយាននិងផ្លូវសម្រាប់អ្នកថ្មើរជើងសកម្មភាពនេះបន្ទាប់ពីគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាបត្រូវបានបញ្ចប់ជាស្ថាពរ តាមផែនការ ដែលបានគ្រោងទុក។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថាគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបបានបញ្ចប់ជាស្ថាពរតាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ និងគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។

គួររម្លឹកផងដែរថាគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាបចំនួន៣៨ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិប្រមាណជាង ១៤៩ ២១៦ ៥៩៥ ដុល្លារ អាមេរិក។ក្នុងនោះចំនួនប្រាំបួនលានដុល្លារ ចំណាយលើការងារ ចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ឋិត ក្រៅគម្រោង។ការសាងសង់ខ្សែ ផ្លូវទាំង៣៨នេះ ចំណាយពេល សាង សង់ចំនួន១៣ខែ បានប្រកាសបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ដោយៈម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner