តំណាងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំវេទិកាយុត្តិធម៌ព្រហ្មទណ្ឌ អាស៊ីប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ

ភ្នំពេញៈតបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃប្រទេសជប៉ុននិងដោយទទួលបានការអនុញ្ញាតពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសូមហាផ្ទៃ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួង មហាផ្ទៃបានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃចូល រួមក្នុងកិច្ចប្រជុំវេទិកាយុត្តិធម៌ព្រហ្មទណ្ឌអាស៊ីប៉ាស៊ីហ្វិក ដែល ប្រព្រឹត្តទៅនៅទីក្រុងតូត្យូ នៃប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវិដេអូ។

កិច្ចប្រជុំវេទិកាយុត្តិធម៌ព្រហ្មទណ្ឌអាស៊ីប៉ាស៊ីហ្វិកនេះត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុនជាលើកដំបូង ក្រោមកិច្ចសម្រប សម្រួល ពី អង្គការ UNODC ក្នុងគោលបំណងលើកស្ទួយកិច្ច សហប្រតិបត្តិ ការ អន្តរជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពង្រឹងកិច្ចការជួយគ្នា ទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងការស្តានីតិ សម្បទា និងការថែទាំអ្នកទោស ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសជាវេទិកាដែលជួយសម្រួលឱ្យមន្រ្តីអនុវត្តច្បាប់ទាំងឡាយនៅក្នុងតំបន់បានជួបជុំគ្នា ចែករំលែកបទពិសោធន៍ និងការអនុវត្ត ល្អជាមួយគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា វេទិកាយុត្តិធម៌ព្រហ្មទណ្ឌអាស៊ីប៉ាស៊ីហ្វិកនេះ មានការអញ្ជើញចូលរួមដោយគណៈប្រតិភូចំនួន ១៧១នាក់ មកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអាស៊ាន អង្គការ UNODC ក្នុងនោះមានប្រទេសកម្ពុជា ដែលមានតំណាងមកពីក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃផងដែរ៕ដោយៈរ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner