ទិដ្ឋភាពនៃក្ដីស្រឡាញ់ក្នុងដំណើរប្រវត្ដិសាស្រ្ដកម្ពុជា

ក្តីស្រឡាញ់មានច្រើនសណ្ឋាន ដូចជា ក្តីស្រឡាញ់រវាងឪពុកម្តាយចំពោះកូន ក្តីស្រឡាញ់រវាងប្តីប្រពន្ធ ក្តីស្រឡាញ់រវាងមិត្តភ័ក្តិ ឬក្តីស្រឡាញ់រវាងថ្នាក់ដឹកនាំប្រទេស និងប្រជាជន។ ប៉ុន្តែ ក្តីស្រឡាញ់រវាងថ្នាក់ដឹកនាំប្រទេស និងប្រជាជន មិនត្រូវបានមើលឃើញនៅក្នុងរបបយង់ឃ្នងខ្មែរក្រហមឡើយ។ មេដឹកនាំរបបតិរច្ឆានមួយនេះ តែងតែពោលថាអ្វីៗគ្រប់យ៉ាងធ្វើដើម្បីប្រជាជន និងជាតិ។ ផ្ទុយទៅវិញ បនឃាតកទាំងអស់នេះ ជាក្រុមប្រឆាំងនឹងក្តីស្រឡាញ់ ព្រោះក្នុងរបបនោះគ្មាននរណាម្នាក់អាចបង្ហាញនូវក្តីស្រឡាញ់ចំពោះគ្រួសារ ឬមនុស្សជាទីស្រឡាញ់ឡើយ សូម្បីតែសម្រក់ទឹកភ្នែកចំពោះមុខសពសមាជិកគ្រួសាររបស់ខ្លួន ក៏ត្រូវចាត់ទុកថាក្បត់នឹងអង្គការ ជាប់កម្អែលសង្គមចាស់។ យើងគ្មានសិទ្ធិសូម្បីតែយំ ឬសើចសប្បាយ។

ប្រជាជនកម្ពុជា បានទទួលនូវក្តីស្រឡាញ់ឡើងវិញបន្ទាប់ពីរបបទមិឡនេះរលំរលាយនៅឆ្នាំ១៩៧៩។ ស្នាមញញឹម និងភាពកក់ក្តៅ ត្រូវបាននាំមកជូនប្រជាជនកម្ពុជាវិញ ដោយបិតាស្ថាបនិកនៃសន្តិភាពសម្តេចតេជោ ហ៊ុន សែន។ សន្តិភាពដ៏យូរអង្វែងរបស់ប្រទេសកម្ពុជាបានផ្តល់ឱកាសជាច្រើនដល់ប្រទេស និងប្រជាជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការអភិវឌ្ឍធនធានមនុស្ស ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទ ឬទីក្រុង។ សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់។ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត។ សន្តិភាពផ្តល់ក្តីស្រឡាញ់ ស្នាមញញឹម និងក្តីសង្ឃឹម៕

សច្ចធម៌ប្រវត្តិសាស្រ្ត #ក្អែកខ្មៅ #សង្រ្គាម #ប្រវត្ដិសាស្រ្ដខ្មែរ #ការសិក្សា

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner