ក្នុងទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ លោកជំទាវ ខូយ ប៊ុនថាន រៀបចំពិធីជួបជុំហូបនំបញ្ចុកសាមគ្គី និងចែកអំណោយដល់ប្អូនៗក្មួយៗកុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ ក្នុងទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈនេះ ក្រុមការងារចលនាស្រ្ដីខេត្ត សហការជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដឹកនាំដោយលោកជំទាវ ខូយ ប៊ុនថាន និងលោកស្រី ប៉ាង រ៉ាវី បានរៀបចំពិធីជួបជុំហូបនំបញ្ចុកសាមគ្គី និងចែកអំណោយដល់ប្អូនៗក្មួយៗកុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តព្រះវិហារ ។

ប្រធានក្រុមការងារចលនាស្រ្ដីខេត្តព្រះវិហារ លោកជំទាវ ខូយ ប៊ុនថាន បានថ្លែងថា ក្នុងនាមជាម៉ែដោះត្រូវផ្តល់ក្តីស្រលាញ់ និងភាពកក់ក្តៅឱ្យបានច្រើន ដល់ប្អូនៗ ក្មួយៗ ដែលជាកុមារកំព្រា កំពុងរស់នៅក្នុងមជ្ឈមណ្ឌល ឲ្យដូចជាកូនបង្កើតខ្លួន ។

លោកជំទាវ ខូយ ប៊ុនថាន បន្តថា ថ្នាក់ដឹកនាំជាស្រ្ដី មិនព្រងើយកន្តើយ ចំពោះប្អូនៗក្មួយៗទេ បើទោះបីជាប្អូនៗក្មួយៗមិនមាន អាណាព្យាបាល មើលថែផ្ដល់ភាពកក់ក្ដៅ ក៏ថ្នាក់ដឹកនាំ ក្រុមចលនាស្រី្ដមិនបោះបង់ប្អូនៗក្មួយៗចោលនោះដែរ ក្នុងនាមជាម៉ែដោះត្រូវស្រឡាញ់ក្មួយៗ ដូចជាកូនបង្កើតរបស់ខ្លួនឯង ផ្តល់ភាពកក់ក្តៅ និងជួយបីបាច់ថែរក្សាក្មួយៗ ឲ្យបានចូលសិក្សារៀនសូត្រ ។

ក្នុងពិធីជួបជុំហូបនំបញ្ចុកសាមគ្គីនោះ ក្រុមការងារចលនាស្រ្ដីខេត្ត និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បាននាំយកអំណោយទៅចែកជូនរួមមានដល់កុមារ ៨១នាក់ ក្នុងម្នាក់ៗ ទទួលបាន កន្សែងពោះគោ សាប៊ូដុសខ្លួន ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញនិងថវិកាមួយចំនួន ។ អ្នកគ្រូ ៧នាក់ ម្នាក់ៗ ទទួលបានសំពត់វែង និង ថវិកា ផងដែរ ៕ ដោយ ៖ សួន លីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner