ក្រុមគោព្រៃកម្ពុជា យកឈ្នះប្រ៊ុយណេ ៦-០ ពាន AFF U23 Championship 2022

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា ទទួលបាន៣ពិន្ទុ ក្រោយយកឈ្នះក្រុម U23 ប្រ៊ុយណេ ៦-០ នៃការប្រកួតពានរង្វាន់ AFF U23 Championship 2022 ពូល A នៅវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមក្រសែភ្នែកអ្នកទស្សនា ជាង២ម៉ឺននាក់ ។

៦គ្រាប់របស់ក្រុមគោព្រៃជំទង់កម្ពុជា ធ្វើសម្រេចដោយកីឡាករ សៀង ចន្ធា នៅនាទី១៨, កីឡាករ ញាន សុស៊ីដាន នៅនាទី២០ កីឡាករ សារ ទី នៅនាទី៣២ ,កីឡាករ តាំង ប៊ុនឆៃ នៅនាទី៧២ , កីឡាករ ស រតនា នៅនាទីទី៨៥ និងគ្រាប់ទី៦ រកបានដោយកីឡាករ ណារ៉ុង កក្កដា នៅនាទីទី៨៩ ។

គួបញ្ជាក់ថា ប្រកួតបន្ទាប់ក្រុមយុវជនអាយុក្រោម២៣ឆ្នាំកម្ពុជា ត្រូវជួប ក្រុមយុវជនអាយុក្រោម២៣ឆ្នាំ ហ្វីលីពីន នៅថ្ងៃទី១៧ និងជួបទីម័រខាងកើត នៅថ្ងៃទី២០ ខែកុម្ភៈ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner