ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់ការធ្វើដំណើរអាជីវកម្ម និងកិច្ចប្រជុំអាជីវកម្ម។ អ្នកនឹងអាចបង្កើតទំនាក់ទំនងថ្មី និងពង្រីកវិសាលភាពនៃ សកម្មភាពរបស់វា។ ហោរាសាស្រ្តណែនាំកុំឲ្យបែកខ្ញែកអារម្មណ៍ទៅលើតែរឿងមួយ។ ហើធ្វើយ៉ាងណាកុំអោយមានការភ្ញាក់ផ្អើលទៅដល់មិត្តរួមការងាររបស់អ្នក ពីព្រោះតែអាកប្បកិរិយារបស់អ្នក។ ដោយឡែកប្រសិនបើលោកអ្នកអាជីវកររំពឹងថាទទួលបានប្រាក់កាសច្រើន និងមានអតិថិជន ព្រមទាំងដៃគូដែលអាចជឿទុកចិត្តបាន។ លើសពីនេះអ្នកក៏អាចដោះស្រាយបញ្ហាបានដោយងាយស្រួលក្នុងថ្ងៃនេះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំឲ្យលោកអ្នកលង់ក្នុងស្ថានភាពមិនច្បាស់់លាស់ដែលអ្នកបានជួយប្រទះ។ ប្រសិនបើអ្នកអាចធ្វើបាន នោះអ្នកប្រាកដជាអាចយកឈ្នះហេតុការណ៍គ្រប់យ៉ាង ហើយធ្វើឲ្យមានភាពចម្រើនក្នុងអាជីវកម្ម និងកិច្ចការងារ។ ទន្ទឹមនឹងនេះ ថ្ងៃនេះជាពេលដែលមានអំណោយផលក្នុងការធ្វើទំនាក់ទំនង ដូច្នេះគួរប្រើប្រាស់ពេលវេលានេះធ្វើឲ្យចម្រើនក្នុងកិច្ចការដែលអ្នកបានគ្រោងទុក។ ក្នុងនោះ ប្រសិនបើអ្នកនឹងត្រូវចាកចេញឆ្ងាយសម្រាប់ការងារ ចូរត្រៀមទុក និងយល់ដឹងជា មុនអំពីកិច្ចការដែលខ្លួនកំពុងអនុវត្ត។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាអំណោយផលសម្រាប់ការងារ ជាក្រុម និងការប្រាស្រ័យទាក់ទងជាមួយអ្នកគ្រប់គ្រង។ លោកអ្នកអាចផ្តល់យោបល់ដោយ សេរីក្នុងកិច្ចពិភាក្សាបញ្ហាជាមួយសហសេវិក ប៉ុន្តែសូមធ្វើសកម្មភាពឲ្យបានត្រឹមត្រូវតាមដែល អាចធ្វើទៅបាន។ ក្នុងថ្ងៃនេះមើលមិនឃើញមានបញ្ហាអ្វីធ្ងន់ធ្ងរចំពោះលោកអ្នកទេ។ ហើយបើទោះបីជាលាភសំណាងធំដុំមិនស្ថិតនៅខាងអ្នកក្តី ក៏មិនចាំបាច់មានការព្រួយបារម្ភ ដែរ ដោយសារនេះជាហេតុការណ៍បណ្តោះអាសន្ន។ សូមលោកអ្នកចំណាយពេលបន្ថែមទៅលើការងារដែលស្ថិតក្រោមការអនុវត្តផ្ទាល់របស់ខ្លួន។   

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់អ្នកក្នុងពេលនេះមានអំណើរការល្អ ប៉ុន្តែប្រសិនបើអ្នកសម្រេចចិត្តធ្វើការជាក្រុម នោះផលដែលទទួលបាននឹងកាន់តែប្រសើរ។ ក្នុងពេលនេះសូមផ្តោតជាសំខាន់ទៅលើការកំណត់គោលដៅជាក់ស្តែង។ ប្រហែលជាអ្នកគួរតែ ចាប់យកអាជីព ឬបង្កើតអាជីពណាមួយ។ ចំពោះលោកអ្នកដែលមានភារកិច្ចហើយ សូមផ្តោតការយកចិត្តទុកដាក់ទៅលើការងារបច្ចុប្បន្ន។ ក្រៅពីនេះ ការរក្សាទំនាក់ទំនងល្អជាមួយ មនុស្សនៅក្នុងក្រុមការងារមានសារសំខាន់ចំពោះវឌ្ឍនភាពការងារ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកផ្តល់នូវភាពជោគជ័យគ្រប់ ករណីទាំងអស់។  អ្នកមិនគួរភ័យខ្លាចក៏ព្រោះតែការលំបាកនោះទេ ពីព្រោះសូម្បីតែភាព លំបាកយ៉ាងណាក៏អាចដោះស្រាយបានដោយងាយស្រួលបានដែរនៅចុងបញ្ចប់ការងារ ល្ងាចនេះ។ ដោយឡែក លោកអ្នកគួរតែប្រើប្រាស់ពេលវេលានេះអភិវឌ្ឍន៍ការងារដែលមាន ជាជាងយកពេល និងកំលាំងទៅគិតលើការងារថ្មី។ ប្រការដែលគួរយកចិត្តទុកដាក់ គឺអ្នកអាចក្លាយទៅជាមានបញ្ហាព្រោះតែការការគិតដែលមិនមានមូលដ្ឋានច្បាស់លាស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ បញ្ហារបស់អ្នកទាំងអស់នឹងត្រូវបានដោះស្រាយដោយគ្មានបន្សល់ភាពឈឺចាប់ ឬបរិយាកាសអាប់អួរណាមួយឡើយ។ សូមលោកអ្នកមានអារម្មណ៍សេរីក្នុងការពិភាក្សាជាមួយមនុស្សរួមក្រុម និងថ្នាក់លើ ពីព្រោះគំនិតយោបល់ របស់អ្នកនឹងទទួលបានការគាំទ្រ។ ក្រៅពីនេះ អាជីពថ្ងៃនេះមានទំនោរខ្លាំងទៅលើគំនិតច្នៃប្រឌិត ដូច្នេះសូមលោកអ្នកចាប់យកឳកាសទាំងឡាយណាដែលបង្ហាញពីការចូលរួមយ៉ាង សកម្ម ឬការចែករំលែកបទពិសោធន៍។ ក្រៅពីនេះ សូមយកចិត្តទុកដាក់លើការងារ កុំឲ្យមាន ការថ្នាំងថ្នាក់ជាមួយមិត្តរួមការងារ។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកស្រុតចុះ។ សូមលោកអ្នកយកចិត្តទុកដាក់បន្ថែមលើផ្នែកហិរញ្ញវត្ថុ។ សូមចាប់ផ្តើមពន្យាពេល ឬកុំចាយវាយក្នុងទម្រង់ធំ ឬចំពោះគម្រោងដែលមិនមានភាពច្បាស់ លាស់។ អ្នកពិបាកនឹងអាចទទួលបានផលចំណេញតាមទុនដែលអ្នកបោះចេញបានណាស់ ដូច្នេះគួរសន្សំសំចៃទុកសិន។ បើទោះបីជាយ៉ាងនេះ អ្នកទំនងជាអាចស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលកើតឡើងកន្លងមកដែលនាំឲ្យមានការរារាំងដល់លទ្ធផលរបស់ក្រុមទាំងមូល។ លើសពីនេះ ដោយសារអ្នកនឹងអាចធ្វើទំនាក់ទំនងល្អបាន ដូច្នេះសូមផ្សារភ្ជាប់ការងារនឹងក្រុម។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចបន្តការងារដែលមានពីមុន ឬធ្វើការផ្លាស់ប្តូរការងារបានទៅតាមគម្រោងដែលបានគូសវាសទុក។ មិនមានបញ្ហាធ្ងន់ធ្ងរណាមួយបានបញ្ជាក់ឡើយនៅពេលនេះ ដូច្នេះមិនគួរមានការព្រួយបារម្ភក្នុងការបោះជំហានថ្មីនោះទេ។ ក្រៅពីនេះ សូមលោកអ្នកជ្រើសរើសការអត់ធ្មត់ និងការខិតខំប្រឹងប្រែងដោយមិនចាំបាច់ទទឹងមើលលទ្ធផលនោះទេ ពីព្រោះសកម្មភាពរបស់អ្នកនឹងត្រូវបានតបស្នង។ ក្រៅពីនេះ សូមលោកអ្នកយកចិត្តទុកដាក់នឹងសមត្ថភាពរបស់មិត្តរួមការងារ ហើយកុំខ្លាចក្នុងការ សុំជំនួយដែលត្រឹមត្រូវ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពផ្តល់ដំបូន្មានឪ្យអ្នកបោះបង់ចោល ការវាយតម្លៃដ៏តានតឹង និងមុតស្រួច។ បញ្ហា និងភាពរឹងស្ទះហាក់នៅប្រកៀកនឹងអ្នកជាខ្លាំង ដូច្នេះវាប្រហែលជាមិនមែនជាពេលវេលាត្រឹមត្រូវក្នុងការផ្តើមអនុវត្តការងារថ្មី ឬបំពេញភារ កិច្ចដែលមិនសក្តិសមនឹងវិជ្ជាជីវៈរបស់អ្នកទេ។ ក្នុងនោះ ប្រហែលជាសហសេវិក និងដៃគូមិនបានយល់ច្បាស់ពីចេតនារបស់អ្នកទេ ប៉ុន្តែទាំងនេះមិនមានន័យថាពួកគេធ្វើសកម្មភាព បង្ខូចបុព្វហេតុនៃការងារនោះដែរ។ ទន្ទឹមនឹងនេះ អ្នកអាចក្លាយទៅជាអ្នកទោសនៃគំនិត ដូច្នេះសូមគ្រប់គ្រងការគិត ពាក្យសំដី និងសកម្មភាពបន្ថែម ហើយចំណាយពេលបន្ថែមទៅ លើការងារដែលមានគំនិតច្នៃប្រឌិត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។​ ហោរាសាស្រ្តអាជីព ព្រមានថាអ្នកនឹងអាចទទួល អារម្មណ៍ថាមានសម្ពាធពីថ្នាក់លើ ឬដៃគូការងារ និងជំនួញរបស់អ្នក។ បើទោះបីជាយ៉ាងនេះក្តី សូមកុំផុងខ្លួនក្នុងស្ថានភាពនេះ ចូររកមធ្យោបាយដោះស្រាយ ហើយការពិភាក្សា នឹងផ្តល់នូវការយោគយល់ខ្ពស់។ លើសពីនេះ លោកអ្នកមិនគួរបណ្តោយឲ្យហេតុការណ៍បណ្តោះអាសន្ននេះនឹងក្លាយជាចំណុចសំខាន់កំណត់គោលដៅរបស់អ្នកបានទេ។ ដូច្នេះ ប្រសិនបើអ្នកមិនអាចដោះស្រាយបាន សូមស្វែងរកជំនួយពីមនុស្សក្បែរខ្លួនឲ្យបានសមស្រប ឬកុំធ្វើការតែម្នាក់ឯង។  

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។​ ការងាររបស់អ្នកកំពុងមានដំណើរការល្អគួរឲ្យកត់សម្គាល់។ លោកអ្នកក៏កំពុងមានសំណាងជាលុយកាក់ផងដែរ ដូច្នេះសូមរងចាំដំណឹងនេះ ជាពិសេសនៅពេលរសៀល។ ក្រៅពីនេះ មានស្ថានភាពខ្លះនៃការងារអាចនឹងប្រែប្រួល ដូច្នេះសូមត្រៀមឆ្លើយតបឲ្យបានត្រឹមត្រូវ ដោយយកចិត្តទុកដាក់ និងយល់ដឹងពីផែនការរបស់អ្នក។ ក្នុងពេលនេះ លោកអ្នកមិនចាំបាច់រំពឹងចាំស្ថានភាពរីករាយនោះទេ ទិន្នផលប្រាកដជាឆ្លើយតប នឹងសកម្មភាព ដូច្នេះប្រសិនបើអ្នកអាចកំណត់សកម្មភាពអាជីពឲ្យបានល្អ អ្នកនឹងទទួលបានផលល្អជាប្រាកដណាស់។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។​ សូមលោកអ្នកបំពេញភារកិច្ចកាងារដោយភាពរស់រវើក និងប្រកបដោយគំនិតច្នៃប្រឌិត។ ប្រសិនបើអ្នកប្រាថ្នាហើយ អ្នកនឹងអាចស្វែងរកប្រភពនៃចម្លើយ ឬគោលដៅដែលត្រូវដើរដោយទទួលបានភាពជោគជ័យ។ ចំពោះលោកអ្នក ដែលកំពុងបម្រើការផ្នែករដ្ឋបាលនឹងអាចមានភាពងាយស្រួលក្នុងការស្វែងយល់ និងក្តោបក្តាប់ឯកសារបានល្អ។ ថ្ងៃនេះក៏ជាពេលដែលមានអំណោយផលលើផ្នែកជំនួយផងដែរ ដូច្នេះសូមកុំមានភាពស្ទាក់ស្ទើរ ចុះផ្តើមជំហាន ឬបោះទុនតាមតម្រូវការ។  

ចំណាំ៖ ឆ្នាំទាំង៣ ជូត ឆ្លូវ រោង រាសីឡើងខ្ពតស់ត្រដែត។ លោកអ្នកអាចបំពេញការងារដោយជោគជ័យ​ និងរំពឹងថាទទួលបានការជួយទំនុកបម្រុងខ្ពស់ពីថ្នាក់លើ។ ឆ្នាំទាំង៦ ខាល ថោះ ម្សាញ់ មមែ ចរ កុរ រាសីល្អមធ្យម។ឆ្នាំទាំង៣ មមី​ វក រកា រាសីស្រុតចុះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner