អគារព្យាលបាលអ្នកជំងឺកូវីដ-១៩ ជាច្រើន ត្រូវបាន រដ្ឋបាលរាជធានីភ្នំពេញបើកដំណើរការសាងសង់ លើផ្ទៃដីជាង៧ហិចតា

ភ្នំពេញ៖នៅរសៀលថ្ងៃទី១៤កុម្ភៈនេះ  រដ្ឋបាលរាជធានីភ្នំពេញបានបើកដំណើរការ សាងសង់មណ្ឌលព្យាបាលជំងឺកូវីដ.១៩តេជោសន្តិភាពរាជធានីភ្នំពេញក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាដែលតំរូវឧិ្យធ្វើការសាងសង់ឱ្យរួចរាល់ក្នុងរយះពេលមួយឆ្នាំ។

ពិធីក្រុងពាលីតាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់ មណ្ឌលព្យាបាលជំងឺកូវីដ.១៩តេជោសន្តិភាពរាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៤កុម្ភះនេះ  ដោយមានការអញ្ជើញចូលរួម ពីឯ.ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវឯ.ឧម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។តាមការអោយដឹងពីមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា៖មណ្ឌលព្យាបាលជំងឺកូវីដ.១៩នេះមានឈ្មោះថាតេជោសន្តិភាពរាជធានីភ្នំពេញដែលត្រូវសាងសង់ចំនួន១១អាគារលើផ្ទៃដីជាង៧ហិកតាស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅដែលនឹងត្រូវសាងសង់ឲ្យបានរួចរាល់ក្នុងរយះពេលរវាង១ឆ្នាំ។ក្រោមអនុសាសន៏របស់សម្តេចតេជោហ៊ុន សែន បានណែនាំឧិ្យមានការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ.១៩ឲ្យបានឆាប់រហ័សដើម្បីបំពេញតំរូវការចាំបាច់ក្នុងការព្យាបាលអ្នកជំងឺកូវីដ.១៩ពិសេសក្នុងរាជធានីភ្នំពេញក្នុងពេលដែលជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ កំពុងរីករាលដាល យ៉ាងឆាប់រហ័សចូលក្នុងសហគមន៏ដោយបានបំប្លែងខ្លួនជាអូមីក្រុងនឹងមានការ ឆ្លងលឿនទៀតផង។មន្ត្រីសុខាភិបាលបានបង្ហាញក្តីបារម្មណ៏ពីការរាលដាលនៃ ជំងឺដ៏កាចសាហាវនេះ នឹងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអោយខិតខំយកចិត្តទុកដាក់អនុវត្តវិធានការ៣ការពារ៣កុំឲ្យបានម៉ត់ចត់និងទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ.១៩ឲ្យបានគ្រប់ដូសនិងដូសជំរុញ។ការចាប់ផ្តើមដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ.១៩នាពេលនេះ បានបង្ហាញឲ្យឃើញពី ការគិតគូរបស់អាជ្ញាធររាជធានីភ្នំពេញតាមការណែនាំរបស់សម្តេចតេជោដើម្បី  ផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋយើងក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ.១៩ដែលយើងមិនដឹងថាវានឹងបញ្ចប់នៅពេលណាដូច្នេះយើងត្រូវ រៀនរស់តាមរបត់ថ្មីនៃសម័យកូវីដ ហើយអាគារមណ្ឌលព្យាបាលជំងឺកូវីដ.១៩ នេះក៏ជាសមិទ្ធិផលថ្មីដែលនឹងកើតចេញជារូបរាងនៅដើមឆ្នាំ២០២២នេះក្រោមការដឹកនាំរបស់ឯ.ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner