ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគទៅលើចំណេះដឹងរបស់មនុស្ស

សៀមរាប ៖ បច្ចុប្បន្នដោយយើងមើលឃើញពីការរីកចម្រើនក្នុងការវិនិយោគលើវិស័យអប់រំចំណេះទូទៅនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបផងនោះ ដែលជាខេត្តមួយពោរពេញទៅដោយអរិយធម៍ វប្បធម៍ បិតិកភ័ណ្ឌពិភពលោក គឺជាការវិនិយោគទៅលើចំណេះដឹងអនាគតរបស់មនុស្ស សហគមន៍ និងប្រទេសជាតិទាំងមូល ប្រទេសដែលយកចិត្តទុកដាក់ទៅលើវិស័យអប់រំ យកចិត្តទុកដាក់ទៅលើចំណេះដឹង គឺជាប្រទេសដែលរីកចម្រើនផ្នែក បច្ចេកវិទ្យា។

លោក ថាប់ សេងហុក នាយកសាលាភាសាចិន ជីង ហ៊ួរ បានលើកឡើងបែបនេះ ក្នុងកិច្ចសម្ភាសន៍មួយកាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២នេះ ស្ដីពីការសិក្សារៀនសូត្រភាសាចិន ភាសាអង់គ្លេស និងវគ្គកុំព្យុទ័រ គឺជាការសិក្សាសម្រាប់មនុស្សពេញវ័យ និងមិនទាន់ពេញវ័យ។

លោក ថាប់ សេង ហុក នាយកសាលាភាសាចិន ជីង ហ៊ួរ មានប្រសាសន៍ថា សាលារបស់យើងត្រូវបានបង្ហាត់បង្រៀនដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ ដែលមានបទពិសោធជាច្រើនឆ្នាំកន្លងមក សាលា ជីង ហ៊ួរ យើងផ្ដោតសំខាន់លើភាសាចិន “ការសិក្សាសម្រាប់មនុស្សពេញវ័យ និងកុមារា កុមារីមិនទាន់ពេញវ័យ” គឺជាវគ្គសិក្សាដំបូងក្នុងចំណោមវគ្គសិក្សាផ្សេងៗទៀតនៃកម្មវិធីអភិវឌ្ឍសមត្ថភាពរបស់សិស្ស ។

លោក បង្ហាញថា សាលាចិន ជីង ហ៊ួរ ជាសាលារៀនមួយ ដែលសិត្ថនៅក្នុងភូមិត្រពាំងសេះ ក្បែរខាងក្រោយផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ជាប់ផ្លូវ ៣០ម៉ែត្រ សង្កាត់គោកចក ក្នុងក្រុងសៀមរាប ខេត្តសៀមរាប គឺសាលាមានការផ្តល់សេវាកម្មអប់រំផ្នែក ភាសាចិនគ្រប់កំរិតសិក្សា និងមានថ្នាក់ computer គ្រប់វគ្គសិក្សាផងដែរ។ ហើយក៏បានផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រជាច្រើននាក់ដែរកន្លងមក និងផ្ដល់ឱកាសការងារដល់សិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សានៅទីនោះផងដែរ។

សាលាយើងបានបើកឲ្យដំណើរការអស់រយ:ពេលជាង ៣ឆ្នាំមកហើយ សព្វថ្ងៃយើងមានសិស្សរៀនជាង ២០០នាក់ ដោយយើងបានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ៣.កុំ ៣.ការពារ កាលពីមុនមិនទាន់មានកូវិដ.១៩ សាលាយើងមានសិស្សរហូតដល់ទៅ ៤០០នាក់ជាងឯណោះ ចំពោះតម្លៃសិក្សាសមរម្យ ។

ជាមួយគ្នានោះ ប្អូនស្រី ហន់ ស្រីណយ ជាសិស្សរៀនភាសាចិន បានឲ្យដឹងស្រដៀងៗគ្នា និងសិស្សដទៃថា ចំពោះការសិក្សារៀនសូត្រភាសាចិន និងចំណេះដឹងទូទៅនៅក្នុងសាលានេះ គឺមានច្បាប់ទំលាប់បទបញ្ជាផ្ទៃក្នុងសាលា មានវិន័យល្អ លោកគ្រូ អ្នកគ្រូ បានបង្ហាត់បង្រៀនដោយយកចិត្តទុកដាក់ក្នុងកិច្ចការពន្យល់ឲ្យសិស្សានុសិស្សងាយចាំងាយយល់។ សិស្សខ្លះពួកគាត់រៀនបានជិត ៣ឆ្នាំហើយ ខ្លះទៀតរៀនបាន ១ឆ្នាំទៅ ២ឆ្នាំ ពួកគាត់អាចនិយាយភាសាចិនបានល្អគួរសម អាចទទួលយកបានសម្រាប់ការអភិវឌ្ឍន៍ខ្លួនទៅថ្ងៃអនាគតរបស់ពួកគាត់ក្នុងកិច្ចការងារសង្គម ដើម្បីបម្រើប្រទេសជាតិតាមសុឆន្ទ:រៀងៗខ្លួន៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner